កំពង់ធំៈ កាលពីវេលាម៉ោង០១ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ មឺន លាក់ ភេទប្រុស អាយុ៧២ឆ្នាំ ផ្ទះទំហំ៣x៤ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស្លឹកដំបូលប្រក់ស័ង្កសី ។
សម្ភារខូចខាតរួមមាន៖
– ឆេះផ្ទះខាងលើទាំងស្រុង
– អង្ករចំនួន៦០គីឡូក្រាម
– ប្រាក់រៀលចំនួន១,០០០,០០០រៀល
– សម្ភារប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
សមត្ថកិច្ច បានឲ្យដឹងថា ករណីកើតទ្បើង ដោយសារឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ផ្ទះមិននៅ។
ហេតុការណ៍នេះ រថយន្តអគ្គិភ័យមិនបានចេញអន្តរាគមន៍នោះទេ មូលហេតុទទួលបានព័ត៌មានយឺតយ៉ាវពេក ករណីនេះ មិនបង្ករឲ្យមានរងរបួសមនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕
មតិយោបល់