ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលប្រយោជន៍រមៀត

មើមរមៀតពុំត្រឹមមានប្រយោជន៍ជួយផ្សះសម្លាកប៉ុណ្ណោះទេ តែនៅនាំមកឥទ្ធិពលមានប្រយោជន៍ផ្សេងៗទៀតចំពោះសុខភាពមនុស្ស ។
ផលប្រយោជន៍សំខាន់ៗ៤ របស់មើមរមៀត
+ជួយបញ្ចុះទម្ងន់ ចរាចរនិងចម្រោះឈាម
+ជួយសរីរាង្គប្រឆាំងតបពពួកបាក់តេរីរស់នៅបញ្ញើក្អែកក្នុងពោះវៀន ពិសេសល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
+ជួយប្រឆាំងមហារីក ប្រឆាំងរលាក បន្ថយគ្រោះថ្នាក់ឆ្លងមេរោគ
+ជួយកម្ចាត់មេរោគ ឆាប់សះមុខរបួស ពេលប្រើប្រាស់ត្រូវយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យរមៀតពង្រីកអស់ឥទ្ធិពល ។
ម្សៅរមៀត
បង្ការគ្រោះថ្នាក់មហារីកពោះវៀន
ប្រើប្រាស់រមៀតជាប្រចាំក្នុងពេលទទួលទានអាហារ អ្នកអាចបន្ថយបានគ្រោះថ្នាក់មហារីកពោះវៀន ។
បច្ចុប្បន្ននេះ ពួកជំនាញការសុខភាពអាមេរិកកំពុងដំណើរការ ពិសោធន៍ព្យាបាលជំងឺមហារីកពោះវៀនមួយដោយប្រភេទឱសថម្យ៉ាងច្នៃពី មើមរមៀត ។
ព្យាបាលជំងឺរលាកសន្លាក់
មើមរមៀតមានឥទ្ធិពលបន្ថយឈឺចាប់បង្កឡើងដោយជំងឺរលាកសន្លាក់ ។ វិធីធ្វើសាមញ្ញបំផុត ដាំកម្តៅទឹកដោះគោមួយកែវកុំឱ្យពុះ ដាក់ម្សៅរមៀតមួយស្លាបព្រាកាហ្វេចូលកូរឱ្យសព្វ។ ១ថ្ងៃផឹក៣ដងអ្នកនឹងឃើញប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើល ។
ពេលជួបបញ្ហាជាមួយប្រព័ន្ធរំលាយអាហារ
ការស្រាវជ្រាវបានបង្ហាញថា រមៀតអាចរំញោចរំលាយអាហារនិងរំដោះចេញពពួកអង់ហ្ស៊ីមរំលាយអាហារ បំផ្លាញបំបែកសម្ព័ន្ធកាបោនអ៊ីដ្រាត និងសារជាតិខ្លាញ់ ។ អាស្រ័យហេតុនេះក្នុងករណីត្រូវឈឺពោះ ផឹកតែរមៀតមួយកែវនឹងជួយជាប្រយោជន៍ឱ្យអ្នកយ៉ាងច្រើន ។
ទប់ស្កាត់មហារីកក្រពេញប្រូស្តាត
បរិភោគបន្លែបៃតងច្រើន គួបផ្សំជាមួយរមៀតអាចទប់ស្កាត់បានគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត ។
ពួកអ្នកវិទ្យាសាស្ត្រនៅញូវជើស៊ី បានបញ្ជាក់ឱ្យឃើញថា គួបផ្សំការបរិភោគរមៀតជាមួយផ្កាស្ពៃខៀវ ឆៃថាវ ស្ពៃក្តោប ស្ពៃក្រញាញ់ អាចការពារអ្នកប្រឆាំងតបជំងឺសម្លាប់មនុស្សនេះ ។
បង្ការជំងឺបេះដូង
អ្នកអាចបន្ថយបរិមាណកូឡេស្តេរ៉ូលគ្រោះថ្នាក់ក្នុងឈាមនិងមានលទ្ធភាពប្រឆាំងតបជំងឺក្រិនរឹងសរសៃឈាមដោយមើមរមៀត ។
បន្ថយគ្រោះថ្នាក់ចំពោះអ្នកជក់បារី
ដោយវិធី “បញ្ចូល” ទៅក្នុងសរីរាង្គ១,៥ក្រាមរមៀតក្នុងមួយកែវនោះ ក្នុងរង្វង់តែ១ខែអ្នកនឹងឃើញប្រសិទ្ធភាពច្បាស់ក្រឡែត ។ សរីរាង្គអ្នកនឹងចុះយ៉ាងច្រើនពពួកកោសិកាប្រែប្រួលបង្កមហារីក ។
បណ្តាភស្តុតាងគួរឱ្យជឿជាក់ បានបង្ហាញថា សូម្បីតែអ្នកជក់បារីក៏អាចសម្រេចបានប្រសិទ្ធភាពគួរឱ្យភ្ញាក់ផ្អើល បន្ថយបានគ្រោះថ្នាក់មហារីក ៕

មតិយោបល់