តារាបាល់ទាត់របស់ Manchester United កីឡាករ Evra ពិតជាមានបញ្ហាហើយ ជាមួយនឹងតារាម៉ូដែលរបស់ទស្សនាវដ្តី Playboy នាងCarla Howe ជាមួយនឹងរឿងនៅចំពោះមុខដោយសារតែ កីឡាកររូបនេះបោកស្នេហារបស់នាង។
តារាម៉ូដែលសិចស៊ីរបស់ ទស្សនាវដ្តីPlayboy រូបនេះបានបង្ហើបប្រាប់ដល់អ្នកសារព័ត៌មានថា កីឡាករ Evra បានទំនាក់ទំនងរូបនាង អស់រយៈពេល ៣ ខែហើយ ដោយព្យាយាមចង់រួមដំណេកជាមួយនឹងនាង តែទោះជាយ៉ាងណាតារាបាល់ទាត់រូបនេះមិនបានប្រាប់ដល់នាង Carla Howeថាខ្លួនបានរៀបការ និងមានកូន ប្រុសអាយុ 6 ឆ្នាំនោះទេ។
កីឡាករ Evra បានបានចាប់ផ្តើមញ៉ៃនាង Carla Howe តាំងពីពួកគេបានជួបគ្នាដំបូងកាលពីខែ វិច្ឆិកា ឆ្នាំកន្លងទៅដោយ កីឡាករ បិសាចក្រហមរូបនេះបានផ្ញើសារ និងរូបថតជាច្រើនដល់រូបនាងទៀតផង។ទង្វើររបស់កីឡាកររូបនេះហាក់ដូចជាមិត្តប្រុសចឹង ដោយមិនបានបង្ហាញថាខ្លួនរៀបការរួចនោះទេ ដោយតែងតែសរសើរ ពីសម្រសប់នឹងចង់ជួបនាង។តារាម៉ូដែលរូបនេះបានបន្តទៀតថា ខ្ញុំពិតជាស្រលាញ់ Evra ណាស់ និងតែងតែមានទំនាក់ទំនងជាពិសេស។ប៉ុន្តែអ្វីដែលខ្ញុំគិតនោះគឺខុស ទាំងស្រុងលើរូបគាត់។
តារាវ័យ ២២ ឆ្នាំរូបនេះបានបង្ហាញ ថាកាលពីជួបគ្នាជាមួយនឹង Evra ដំបូង គាត់តែងតែនិយាយថាគាត់ចាប់អារម្មណ៍លើ DT QC ហើយបន្ទាប់មកកីឡាកររូបនេះបានអញ្ជើញបងប្អូនស្រីរបស់នាង ដោយចូលរួមកម្សាន្តក្លិបរាត្រីនៅបារាំង នាទីក្រុងប៉ារីស ដោយ Evra ក្លាហានណាស់ បានចំណាយលុយ ២០ពាន់ ផោនដើម្បីធ្វើឲ្យបងប្អូនស្រីពីរនាក់នេះសប្បាយរីករាយ។បន្ទាប់ពីកម្សាន្តនៃក្លិបរាត្រីនោះកីឡាករ Evra បានបបួលនាង Carla Howe ឲ្យចូលសណ្ឋាគារដើម្បីឡើងគ្រែជាមួយនឹងនាង។
នាង Carla Howeបាននិយាយថា ព្រឹកបន្ទាប់ក្រោយពីក្រោកពីដំណេក Evra បានឲ្យលុយដល់នាងខ្លះ ដោយប្រាប់ថាគាត់នឹងវិលត្រលប់ទៅហ្វឹកហាត់ ដោយចំនួនទឹកប្រាក់ដែលឲ្យនោះមានចំនួន ២០០ យូរ៉ូ សម្រាប់ការទទទួលទានបាយព្រឹក និងជិះតាក់ស៊ី។
កីឡាករខ្សែការពាររបស់ បិសាចក្រហមរូបនេះពិតជាជួបបញ្ហាមែនជាមួយនឹងតារាម៉ូដែលរបស់ Playboy នេះ ដោយហានិភ័យជាលើកដំបូងក្នុងវ័យ ៣០ ឆ្នាំខណៈដែលប្រពន្ធរបស់គាត់បានដឹងដំណឹងមួយនេះ៕
មតិយោបល់