កណ្ដាលៈ នៅវេលាម៉ោង ៨និង១០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មានករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
កម្លាំងជំនាញនគរបាលផ្នែកយុត្តិធម៌ស្រុក បានសហការជាមួយប៉ុស្តិ៍នគរបាលដំណាក់អំពិល ស្រាវជ្រាវបង្រ្កាបចាប់ ខ្លួនតាមដីកា បានម្នាក់
ឈ្មោះ ឡុច ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ អតីតប្រធានធនាគារប្រាសាក់ប្រចាំស្រុកអង្គស្នួល ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមដីកាបង្គាប់ឲ្យចាប់ ខ្លួនលេខ០០៦ ដកបចខ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦ ។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕


មតិយោបល់