កីឡាករ Michael Phelpsហែលទឹកលំដាប់លេខ ១ ពិភពលោក ដែលមានជំនាញហែលរបៀបត្រី នោះនៅពេលថ្មីៗនេះបានបង្ហើបទំនាក់ទំនងស្នេហាជាមួយនឹង ស្រីស្រស់ Sarah Herndon ដែលជាអ្នកបម្រើ ។
នាងSarah Herndon បានជួបជាមួយនឹង កីឡាករ Michael Phelps ជាលើកដំបូងមុនថ្ងៃបុណ្យChristmas កាលពីឆ្នាំកន្លងទៅ ពេលដែលនាងដំណើរកម្សាន្តថ្ងៃឈប់សម្រាកនៅ Cabo San Lucas, Mexico ។
នាង Sarah Herndon បានប្រាប់ឲ្យដឹងថា ពេលដែលជួបជាមួយនឹង Michael Phelps ជាលើកដំបូងនោះពួកយើងគ្រាន់តែជជែកពីនេះពីនោះ និងនាំគ្នាឡើងរាំតែប៉ុណ្ណោះ ។នាងបានបន្តទៀតថា ក្រៅពីសកម្មភាពទាំងនោះយើងបានចេញទៅផ្ទះរៀងខ្លួន ហើយ Michael Phelps បានសូមលេខទូរស័ព្ទរបស់ខ្ញុំ ថ្ងៃបន្ទាប់គាត់ក៏បានខលមកសួរសុខទុក្ខខ្ញុំតែម្តង។
នាង Sarah Herndon កាលពីខែ ធ្នូ ឆ្នាំកន្លងទៅនេះនាងក៏បានបែកបាក់ជាមួយនឹងមិត្តប្រុសរបស់នាង ចំណែកឯ Michael Phelps ក៏បញ្ចប់ទំនាក់ទំនងជាមួយនឹងនាង Megan Rossee ផងដែរ មុននឹងពួកគេសាងស្នេហាជាមួយនឹងគ្នាពេលនេះ។
នៅពេលនេះដែរទំនាក់ទំនងគូស្នេហានេះមានភាពរហ័សរហួនណាស់ ពេលដែល Michael Phelpsទៅទីកន្លែងណាក៏ដាក់នាង arah Herndon ទៅជាមួយផងដែរ ជាក់ស្តែងការជួបជុំមិត្តភក្តិក្នុងកម្មវិធីជប់លៀងនាពេលកន្លងទៅ និងចំណាយពេល ៥ ថ្ងៃដើម្បីសម្រាក់នារដូវវិស្សមកាលជាមួយនឹង Michael Phelps នៅ Bahamas ។
យើងមិនចាំបាច់សួរថា យ៉ាងម៉េចទេ រហូតដល់ទៅ ៥ ថ្ងៃទៅហើយ ពីភាពអាថ៌កំបាំងនៅក្នុងបន្ទប់របស់អ្នកទាំងពីរនោះ៕
មតិយោបល់