ប្រវត្តិទឹកធ្លាក់ក្បាលឆាយត្រូវបានគេរកឃើញនៅក្នុងឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៣ និង ត្រូវបានរៀបចំជាកន្លែងប្រភពផ្ដល់ទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ ប៉ុន្ដែការស្ថាបនានោះត្រូវបានខកខានដោយសារសង្គ្រាមកើតឡើងហើយតំបន់នោះ ក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរក្រហម។ លុះមកដល់ឆ្នាំ១៩៩៧ តំបន់នោះត្រូវបានប្រែក្លាយជាតំបន់អភិវឌ្ឍន៏។ នៅឆ្នាំ១៩៩៨ តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុន អានកូ បានធ្វើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ព្រៃភ្នំនេះប្រែក្លាយមុខមាត់ថ្មីជាតំបន់រមណីយដ្ឋានទេសចរណ៏គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីឆ្នេរនៅក្នុងទីរួមខេត្តព្រះសីហនុ ៕
ព័ត៌មានជាតិ
មតិយោបល់