ព័ត៌មានជាតិ

ក្មេង​ជាង ២៥​នាក់ បាន​ស្លាប់ និង​រងរបួស​ក្នុង​ឧបទ្ទវហេតុ​រថភ្លើង​បុក​ជាមួយ​រថយន្ត​ដឹក​សិស្ស​

​អាជ្ញាធរ​ឥណ្ឌា​បានឲ្យដឹងថា យ៉ាងហោច​ណាស់​មាន​កុមារ​ប្រមាណ​ជា ១១​នាក់​បាន​ស្លាប់ នៅក្នុង​ឧបទ្ទវហេតុ​រថភ្លើង​ដឹក​អ្នកដំណើរ បុក​ជាមួយនឹង​រថយន្ត​ដឹក​សិស្ស នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា នា​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែកក្កដា ឆ្នាំ ២០១៤​នេះ​។​

​មន្ត្រី​ជាន់​ខ្ពស់​បានឲ្យដឹងថា យ៉ាងហោច​ណាស់​មាន​ក្មេង​ចំនួន ១១​នាក់ និង​អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​ស្លាប់ ចំណែក ១៦​នាក់​ផ្សេង​ទៀត​រងរបួស​ខណៈពេល​ដែល​រថយន្តក្រុង​ដឹក​សិស្ស​បុក​ជាមួយ​នឹង​រថភ្លើង​ដឹក​អ្នកដំណើរ នៅក្នុង​តំបន់ Masaipet ចម្ងាយ ៦២​គីឡូម៉ែត្រ​ពី​រដ្ឋធានី Hyderabad៕​
India

មតិយោបល់