អតីតអ្នកប្រដាល់ប្រភេទទម្ងន់ធ្ងន់ Mike Tysonដែលខាំត្រចៀករបស់កីឡាករ Holyfield កាលពី ១៦ ឆ្នាំមុននេះ ដែលបង្កើតជារូបភាពអាក្រក់មួយសម្រាប់អ្នកទាំងពីរ។១៦ ឆ្នាំបន្ទាប់មកនេះពួកគេបានជួបគ្នាសារថ្មីទៅលើបរិបទនៃប្រភពទឹកប៉ងប៉ោះ។
វាជាការពិតណាស់មនុស្សគ្រប់គ្នាមិនអាចបំភ្លេចរូបភាពនៃអ្នកប្រដាល់ប្រភេទទម្ងន់ធ្ងន់នេះបានទេ ចំពោះរូបភាពដ៏អាក្រក់ខណៈដែឡដណ្តើមខ្សែក្រវ៉ាត់ ដែលធ្វើឡើងនៅលើសង្វៀន MGM Grand Garden Arena នៅ Las Vegas ក្នុងរដ្ឋមួយឈ្មោះ Nevada កាលពីថ្ងៃទី ២៨ ខែ ០៦ ឆ្នាំ ១៩៩៧ ។បន្ទាប់ពីការខាំត្រចៀកនៅលើសង្វៀនរបស់ Mike Tyson ទៅលើកីឡាប្រដាល់ Holyfield កីឡាករ Mike Tyson ពេលនោះ និងមកដល់បច្ចុប្បន្នកំពុងដេកត្រាំជាមួយនឹងកេរ្តិ៍ឈ្មោះអាក្រក់នេះ។តាំងពីពេលនោះមកអាជីពរបស់អ្នកទាំងពីរមិនដែលបានបង្ហាញលើសង្វៀនឡើយ ។ប៉ុន្តែ ១៦ ក្រោយនេះពួកគេបានជួបគ្នាសារជាថ្មីជាមួយនឹងការដាក់បង្ហាញផលិតផល ទឹកប៉េងប៉ោះ។
អតីតកីឡាករប្រដាល់ទម្ងន់ធ្ងន់របស់ពិភពលោកវ័យ ៤៦ ឆ្នាំ បាននិយាយថា “ខ្ញុំស្រលាញ់ Evander ខ្ញុំនឹងធ្វើការកុងត្រាជាមួយនឹងគាត់រាល់ជីវិតសព្វថ្ងៃ ដែលកំពុងបរាជ័យ”។
ចំណែកកីឡាករវ័យ ៥០ ឆ្នាំ Holyfield ក៏បាននិយាយផងដែរថា “ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលឃើញ Tysonនាពេលបច្ចុប្បន្ននេះ ហើយខ្ញុំក៏មិនចាំរឿងពីអតីតកាលនោះដែរ”៕







មតិយោបល់