ព័ត៌មានជាតិ

ហេតុផល ៥ យ៉ាង​ដែល​បង្ហាញ​ថា​ប្រុសៗ​មាន​ចិត្តមក​លើ​​អ្នក

តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា ហេតុ​អ្វី​បាន​ជា​ប្រុសៗ​មួយ​ចំនួន​​តែង​តែ​ប្រើ​ក្រ​សែ​ភ្នែក​លួច​សម្លឹង​មក​លើ​អ្នក​ជា​ញឹក​ញាប់? នេះ​ជា​សញ្ញ​ដំបូង​ដែល​បង្ហាញ​ថា​គាត់​កំពុង​តែ​មាន​អារម្មណ៍​មក​លើ​រូប​អ្នក​ហើយ។ ប្រសិន​បើ​បុរស​ម្នាក់​នោះ​មិន​មាន​ចិត្ត​មក​លើ​អ្នក​វិញ​នោះ គេ​ក៏មិន​លួច​ត្របាញ់​ក្រសែ​ភ្នែក​មក​លើ​អ្នក​ច្រើន​ដង​នោះដែរ។
ជាញឹកញាប់គាត់ចេះតែលួចមើលអ្នក
កែវ​ភ្នែក​របស់​មនុស្ស​ប្រុស គឺ​ជាកូ​ន​សោរ​មួយ​ដែល​អាច​បើក​ទ្វារ​បេះ​ដូង​របស់​អ្នក​បាន។ ប្រសិន​បើ​គាត់​លួច​សម្លឹង​មើល​អ្នក​ច្រើន​ដង បង្ហាញ​ថា​គាត់​កំពុង​តែ​មាន​ចិត្ត​មក​លើ​អ្នក​ដូច​គ្នា។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​ហ៊ាន​សង្កេត​មើល​កែវ​ភ្នែក​របស់​គាត់ អ្នក​អាច​សាក​សួរ​មិត្ត​ភក្តិ ឬ​អ្នក​អង្គុយ​ក្បែរ​នោះ​បាន។

សួរសំនួរច្រើនអំពីខ្លួនរបស់អ្នក
ប្រសិនបើគាត់បានព្យាយាម​សំនួរ​អ្វីជា​ច្រើន​ដែល​ទាក់​ទង​នឹង​ខ្លួន​របស់​អ្នក នោះ​បង្ហាញ​ថា​គាត់​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ មិន​យូរ​មិន​ឆាប់​គាត់​នឹង​សារ​ភាព​ប្រាប់​ពី​អារម្មណ៍​​ដែល​មាន​នៅ​ក្នុង​ចិត្ត​ចេញ​មក​ដោយ​ខ្លួន​ឯង។
13954507051
ផ្លាស់ប្តូរឥរិយាបទភ្លាមៗពេលដែលជួបជាមួយអ្នក
ពេលខ្លះគាត់អាចផ្លាស់ប្តូរឥរិយា​បទ​ពីខុស​ពីធម្មតា​ភ្លាមៗ នៅ​ពេល​ដែល​បាន​ជួប​ជា​មួយ​អ្នក។ ឬ​ក៏​ជា​ធម្មតា​គាត់​តែង​តែ​ស្តែង​ចេញ​នូវ​សកម្មភាព​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក នៅ​ក្នុង​ចំណោម​មិត្ត​ភក្តិ ប្រសិន​បើ​អ្នក​មាន​បញ្ហា​អ្វី​មួយ។

គាត់ចាត់ទុកអ្នកជាមនុស្សពិសេស
នេះគឺជាការបង្ហាញយ៉ាងច្បាស់នៅពេលដែលគាត់គិតគូពី​អ្នក​ពិសេស​ជាង​ក្មេង​ស្រី​ផ្សេងទៀត ដែល​នៅជុំវិញ​អ្នក។ ពេល​ខ្លះ​គាត់​អាច​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ស្ងាត់​ស្ងៀម​ប្រសិន​បើ​អ្នក​ដឹង​ពីអារម្មណ៍​ដែល​គាត់​មាន​មក​លើ​អ្នក។

ធ្វើកាយវិកាត្រាប់តាមអ្នក
សម្រាប់សកម្មភាពដែល​អ្នក​ចាប់​ផ្តើម​លេង​ជាមួយ​គាត់​ពីដំបូង ឬ​ក៏​ពាក្យ​សំដី​ដែល​អ្នក​តែង​តែ​និយាយ គាត់នឹង​យក​សកម្មភាព​ទាំង​នោះ​មក​ប្រើនៅ​ថ្ងៃ​ណា​មួយ។ និយាយ​ជា​រួម​ប្រសិន​បើ​អ្នក​ទម្លាប់​ធ្វើ​អ្វី​គាត់​នឹង​ព្យាយាម​ធ្វើ​តាម​អ្នក​ជា​និច្ច នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ថា​គាត់​កំពុង​តែ​មាន​ចិត្ត​មក​លើអ្នក៕

មតិយោបល់