ប៉ូលីសកំពុងបើកការស្វែងរកព័ត៌មានអំពីបំណែកនៃដុំថ្មធ្លាក់ពីលើមេឃកាលពីថ្ងៃសុក្រនៅទីក្រុងChelyabinskត្រូវបានដាក់លក់លើប្រព័ន្ធអ៊ីនធឺណេត។
ថ្មីៗនេះបន្ទាប់ពីព្រឹត្តិការណ៏ដ៏កម្ររដែលធ្វើឲ្យមនុស្សជាង1200នាក់រងរបួសហើយអគារជាច្រើនខ្នងរងការខូចខាតនោះ មានបណ្តាព័ត៌មានជាច្រើនបានដាក់រូបនិងតំលៃនៃបំណែកដុំថ្មទាំងនោះផង ដែលតំលៃអាចចាប់ផ្តើមពី3ទៅ33ដុល្លារក្នុងមួយដុំ។
ទាំងប្រជាជនក្នុងតំបន់និងអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាពួកគេអាចរកឃើញបំណែកទាងនោះនៅក្បែរបឹង Chebarkulក្នុងទីក្រុងChelyabinsk។ប៉ុន្តែអ្នកវិទ្យាសាស្ត្របាននិយាយថាបំណែកដុំថ្មមួយចំនួនធំត្រូវបានកកទៅជាដុំទឺកកកដែលមិនអាចមើលនឹងភ្នែកបាន ហើយខ្លះរលាយបាត់ក្លាយជាផេះពេលដែលវាធ្លាកចូលក្នុងបរិយាកាសនៃផែនដី៕

មតិយោបល់