ដំណឹងល្អមួយទៀតដែលចេញពីក្លិប Bacelona ខណៈដែលខ្សែការពាររបស់បារាំង Eric Abidal អាចនិងចូលលេងជាមួយនឹងក្រុម បន្ទាប់ពីវះកាត់ជំងឺមហារីកថ្លើមនោះ។
អវត្តមានរបស់កីឡាករ វ័យ ៣៣ ឆ្នាំរូបនេះ បានធ្វើឲ្យក្លិប Catalan រងភាពស្រពោបស្រពោនបន្តិចបន្តួច ព្រោះតែកីឡាកររូបនេះកើតជំងឺមហារីកថ្លើម ដោយត្រូវវះកាត់ និងព្យាបាលអស់រយៈពេល ១ ឆ្នាំទៅហើយ។
កីឡាករ Eric Abidal ត្រូវបានចូលទៅកាន់មន្ទីរពេទ្យដើម្បីវះកាត់ជំងឺថ្លើម កាលពីថ្ងៃទី ១០ ខែ ០៤ ឆ្នាំ ២០១២ តែកីឡាកររូបនេះមិនមានភាពធ្ងន់ធ្ងរដល់ជីវិតនោះទេ ដោយសារការវះកាត់ទទួលបានជោគជ័យ។បន្ទាប់មកទៀតកីឡាកររូបនេះតែងតែហ្វឹកហាត់ ដើម្បីធ្វើឲ្យសុខភាពវិលមកកាន់ភាពប្រក្រតីវិញ ។ប៉ុន្តែកាលពីថ្ងៃម្សិលមិញនេះគ្រូពេទ្យដែលថែទាំ និងព្យាបាលកីឡាកររូបនេះបានចុះហត្ថលេខា ថាកីឡាកររូបនេះ អាចនិងចូលទីលានហ្វឹកហាត់ បាល់ទាត់ ដើម្បីក្លិបដូចប្រក្រតីវិញ។
ប្រធានក្រុម Carles Puyol របស់ក្រុមមួយនេះបានប្រកាសឲ្យដឹងថា “ថ្ងៃនេះយើងមានដំណឹងល្អណាស់សម្រាប់ Bacelona ដែលទទួលបានដំណឹងថា Eric Abidal ទទួលបានភាពធូរស្រាលពីជំងឺ។ វត្តមានរបស់គាត់និងធ្វើឲ្យក្លិប កាន់តែមានភាពខ្លាំងក្លា និងធ្វើឲ្យអ្នកគាំទ្រ តក់ស្លុតជាងមុនទៅទៀត”។
ប្រសិនបើសុខភាពរបស់ Eric Abidal នៅតែបន្តភាពល្អនោះ គាត់និងអាចលេងជាងមួយនឹង Sevilla នៅសប្តាហ៍នេះ៕
មតិយោបល់