ព័ត៌មានជាតិ

ស្នេហ៍តាមហ្វេសប៊ុក ប្រពន្ធចុះចោលប្តីនិងកូន រត់តាមប្រុសថ្មី!..

ភ្នំពេញ: បុរសម្នាក់ បានរត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ខណ:ដែលឭដំណឹងថា ប្រពន្ធរបស់ខ្លួន បានរត់តាមប្រុសថ្មីមកសម្ងំលាក់ខ្លួននៅម្តុំវត្តស្ទឹងមានជ័យ។

បុរសជាប្តីដែលត្រូវប្រពន្ធរត់ចោលខាងលើនេះ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ហួសចិត្តដែលគិតមិនដល់ថាចិត្តនិមលស្រាយជាងសំឡី ដោយសារតែហ្វេសប៊ុកបានមកបំបែករូបគាត់ និងកូនប្រុសដែលទើបតែមានអាយុ៣ឆ្នាំ ហើយសុខចិត្តមកលួចមានសាហាវស្មន់ជាមួយនិងប្រុសស្ទាវដែលប្រើប្រាស់ថ្នាំញៀន នៅម្តុំវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យទៅវិញ។

គាត់បានបន្តថា គាត់និងប្រពន្ធរបស់គាត់ជាអ្នកស្រុកល្វាឯម ខេត្តកណ្តាល ហើយគាត់ទាំង២នាកបានរៀបការជាមួយគ្នាតាមប្រពៃណីអស់រយ:ពេល៥ឆ្នាំមកហើយដែលបន្សល់ទុកនៅចំណងដៃកូនប្រុសម្នាក់ ដែលមានអាយុទើបតែ៣ឆ្នាំ ដោយសារតែជីវភាពខ្វះខាត លោកក៏បានចេញពីស្រុកកំណើតមកធ្វើការនៅភ្នំពេញក្នុងក្រុមហ៊ុនកូកាកូឡា ចំណែកប្រពន្ធរបស់គាត់នៅលក់ដូរខោអាវបន្តិចបន្តួចនៅឯស្រុកភូមិ។ លុះរយ:ពេល៣ខែចុងក្រោយនេះ ប្រពន្ធរបស់គាត់បានទិញទូរសព្ទស៊េរីទំនើប ហើយបង្កើតហ្វេសប៊ុកដែលមានឈ្មោះថា Socheata (សុជាតា) ហើយចូលចិត្តបង្ហោះរូបលេង និងឆាតជាមួយប្រុសៗ។ រហូតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ថ្មីៗ ប្រពន្ធរបស់គាត់បានលេងឆាតជាមួយម្ចាស់ហ្វេសប៊ុកឈ្មោះ គឹម ហេង រហ័សនាម កំពូលអ្នកញ៉ែស្រី បានទាក់យកប្រពន្ធរបស់គាត់បានសម្រេច ដោយសុវត្ថិភាពដោយនាំយកម៉ូតូគុបមួយគ្រឿងដែលជាកេរ្ត៍របស់គាត់ជាប្តីទៅជាមួយផង។ ដូច្នេះហើយ ទើបក្នុងនាមគាត់ជាប្តី មិននៅគិតវែងឆ្ងាយ ឬប្រើអំពើហិង្សាទៅលើប្រពន្ធនោះទេ តែអ្វីដែលគាត់បារម្ភនោះគឺខ្លាចប្រពន្ធរបស់គាត់ធ្លាក់ខ្លួនចូលទៅក្នុងសង្គមគ្រឿងញៀនតែប៉ុណ្ណោះ។

បុរសជាប្តីខាងលើបានបន្តទៀតថា គាត់មិនរករឿងប្រពន្ធដែលឆោតល្ងង់ចាញ់បោកគេនោះទេ សំខាន់គឺគាត់ចង់ឲ្យប្រពន្ធរបស់គាត់ វិលត្រឡប់មកផ្ទះវិញរួមរស់ជាមួយគាត់និងកូនបន្តទៀតតែប៉ុណ្ណោះ៕

//youtu.be/PZf5QkqNZKc

មតិយោបល់