ខ្សែប្រយុទ្ធដ៏សំខាន់របស់ Manchester United កីឡាករ Van Persieបានធ្វើការវះកាត់បញ្ហារបួសតិចតូចនោះរួចរាល់ហើយ។
នៅក្នុងការប្រកួតចុងក្រោយកាលពីថ្ងៃសៅរ៍ជាមួយនឹង QPR លទ្ធផល 2-0 ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះបានរបួសត្រគាក ដែលជារឿងមួយមិនសមឡើយខណៈដែលកីឡាកររូបនេះខិតខំរក្សាបាល់ដែលកៀកនឹងចេញពីតារាងនោះ ហើយក៏បានធ្លាក់ទៅក្នុងរណ្តៅរបស់អ្នកថតរូបនៅឯ Loftus Road នោះ។
ទោះបីជាទទួលបានការព្យាបាលយ៉ាងត្រឹមត្រូវក្តី ប៉ុន្តេអតីតកីឡាករកាំភ្លើងធំរូបនេះ មិនអាចបន្តលេងទៀតបានទេ ដោយត្រូវចាកចេញពីទីលាននៅនាទី ៤១ ទៅគេងបន្ទប់ជាមួយនឹង Welbeck ដោយដំណើរបាំងពៀច។
ប្រភពព័ត៌មានចុងក្រោយពី Old Traford បានបង្ហើបឲ្យដឹងថា កីឡាករ Van Persie មានបញ្ហាត្រគាកតិចតូចតែប៉ុណ្ណោះ។ប្រភពដដែលបានបន្តទៀតថា កីឡាកររូបនេះនឹងត្រូវទុកជើងសម្រាប់ការបង្ហាញនៅជំនួបជើងទី ២ នៅក្នុងកម្មវិធី Champions League ។ចំណែករបួសនោះគ្រាន់តែសម្រាក តែ ២ ទៅ ៣ ថ្ងៃតែប៉ុណ្ណោះនឹងត្រលប់មកាន់ទីលានវិញជាប្រក្រតី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Sir Alex Ferguson បានបញ្ជាក់យ៉ាងប្រាកដថា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ និងអង្គុយក្រៅការប្រកួតជាមួយនឹង Norwich នៅចុងសប្តាហ៍នេះ ដើម្បីឲ្យរបួសឆាប់ជាសះស្បើយ។
ជាមួយនឹងបញ្ហានេះដែរវាមិនមែនជារឿងដែលក្លិប Manchester រីករាយនោះទេដែលមិនមានកីឡាករ Van Persie អង្គុយនៅកៅអីបម្រុងនោះ នៅរដូវកាលនេះ៕
មតិយោបល់