ព័ត៌មានជាតិ

តុលាការបើកសវនាការជម្រះទោសជនជាតិកូរ៉េ ២៣នាក់

ភ្នំពេញ: នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក លី សុខឡេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿង បើកល្បែងសុីសងខុសច្បាប់ ដែលមានជនជាប់ជាជនជាតិកូរ៉េចំនួន ២៣នាក់។

ជនជា់ចោទទាំង២៣នាក់ត្រូវបានលោកស្រី សឺ វណ្ណនី តំណាងអយ្យការចោទប្រកាន់ពីបទ បើកល្បែងសុីសងដោយខុសច្បាប់ ប្រព្រឹត្តនៅផ្ទះលេខ១៥ ផ្លូវសំរោងអណ្តែត និងផ្ទះលេខ២៧ ផ្លូវលេខ១ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៥ នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងសុីសង។

នៅក្នុងសវនាការ ជនជាប់ទាំង២៣នាក់បានច្រានចោលការចោទប្រកាន់របស់តំណាងអយ្យការ ដោយពួកគេនិយាយថា ពួកគេបានបើកក្រុមហ៊ុន ទេសចរណ៍ និងក្រុមហ៊ុន លក់ទំនិញតាម Online តែប៉ុណ្ណោះ។

គួររំឮកថា កាលពីរសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៦កន្លងទៅកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អុី សុខឃី លោក អ៊ូ បូរ៉ាត់ អគ្គាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការសម្របសម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារង បានបើកប្រតិបត្តិការចុះទៅឆែកឆេរលំនៅផ្ទះលេខ១៥ ផ្លូវសំរោងអណ្តែត និងផ្ទះលេខ២៧ ផ្លូវលេខ១ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយធ្វើការឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងបានចំនួន ២៣ នាក់។

សូមបញ្ជាក់ថា តុលាការនៅមិនទាន់សម្រេចកំណត់ពេលប្រកាសសាលក្រមនៃសំណុំរឿងនេះនៅថ្ងៃណានៅឡើយទេ៕

មតិយោបល់