កាលពីរាត្រីកន្លងទៅនេះ កីឡាករជើងចាស់របស់អង់គ្លេស បានបង្ហាញខ្លួនប្រកួតជាលើកដំបូងនៅលើទឹកដីរបស់បារាំងជាមួយនិងក្លិបPSG។
មុននៃការប្រកួតចាប់ផ្តើមជាមួយនឹង Marseille គ្រូបង្វឹក Carlo Ancelotti បាននិយាយថា កីឡាករ David Beckhamប្រហែលក៏មានវត្តមាននៅលើទីលានផងដែរ។វត្តមានរបស់កីឡាករអង់គ្លេសមួយដួងនេះ និងធ្វើឲ្យការប្រកួតនៅក្នុងកម្មវិធី Ligue 1 កាន់តែទទួលបានការចាប់អារម្មណ៍។
នៅនាទី ៧៦ កីឡាករ David Beckham បានដូរជាមួយនឹងកីឡាករ Javier Pastore។រយៈពេល ១៥ នាទីហាក់ដូចជាខ្លីណាស់សម្រាប់ កីឡាករមួយដួងនេះ ក្នុងកាបង្ហាញទម្រង់លេងរបស់ខ្លួននោះ ។ប៉ុន្តែទោះជាយ៉ាងណាវាគ្រប់គ្រាន់សម្រាប់ Carlo Ancelotti ចំពោះទម្រង់លេងរបស់ David Beckham ជូនក្លិប PSG នេះ។
ចំណែកកីឡាករ David Beckham បាននិយាយថា “វាជារាត្រីមួយនេះពិសេសណាស់ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ នេះគឹជាជ័យជម្នះរបស់យើងដែលឈ្នះលើ Marseille រហូតដល់ទៅ ៨ ពិន្ទុ នៅលើតារាងនោះ”៕
មតិយោបល់