កំពង់ស្ពឺៈ នារសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កម្មកររោងចក្រយីហោ អ រៀន ដែលមានទីតាំងនៅក្រុងច្បាមន ខេត្តកំពង់ស្ពឺ មានប្រមាណជាង១០០នាក់បានដួលសន្លាប់ជាបន្តបន្ទាប់។
ហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុកម្មករទាំងអស់កំពុងតែធ្វើការ ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់តែម្ដង។ កម្មករក្នុងរោងចក្រនេះសរុប១២០០នាក់ ប៉ុន្ដែអ្នកដែលដួសសន្លប់មានប្រមាណ១០០នាក់ ក្នុងនោះប្រុសម្នាក់។
មូលហេតុដែរនាំឱ្យមានកម្មករដួលសន្លប់នេះ បណ្ដាលមកពីពុលថ្នាំសម្លាប់សត្វល្អិត ដែលបានបាញ់កាលពីថ្ងៃម្សិលមិញ។ ក្រោយពេលកើតហេតុកម្មករ ដែលដួលសន្លប់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកំពង់ស្ពឺ និងមន្ទីរពេទ្យឯកជនខេត្ត៕
មតិយោបល់