ព័ត៌មានសិល្បៈ និងកម្សាន្ត

CNBLUE នឹង​ចាប់ផ្តើម​តន្ត្រី​ទេសចរណ៍ពិ​ភព​លោ​ក​​នៅ​ខែ មេសា​

cnblue-12
​កាលពី​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៣ ម្សិលមិញ​នេះ ខាង​ផលិតកម្ម FNC Entertainment បាន​ចេញ​សេចក្តី​ថ្លែង​ការឲ្យដឹងថា “​ក្រុម​តារាចម្រៀង​CNBLUE​នឹង​បំពេញ ការសម្តែង ៦ សប្តាហ៍​របស់​ពួកគេ​នៅ​ប្រទេស​កូរ៉េ​ដោយ​ចាប់ពី​ថ្ងៃ​ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៣ ។​បន្ទាប់មក​ទៀត​ពួក​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ធ្វើ​តន្ត្រី​ទេសចរណ៍​នៅ​តៃវ៉ាន់ ក្នុង​ខែ មេសា ថ្ងៃទី ៦”​។​
cnblue-2
CNBLUE នៅ​ថ្ងៃ​ទី ១៣ ខែ មេសា ពួកគេ​នឹង​ទៅ​សាំង​ហ្គា​ពួ​រ ថៃ នៅ​ថ្ងៃ​ទី ៤ ខែ ឧសភា និង ហុងកុង​នៅ​ថ្ងៃទី ១១ ខែ ឧសភា ។​ក្រុម​តារាចម្រៀង​នេះដែរ នឹងដាក់​តារាង​ពេលវេលា​សម្រាប់​ឈាង​ចូល Oceania Europe និង អាមេរិក​ខាងជើង និង​ត្បូង​។​
FNC បាន​បន្ថែមទៀតថា “CNBLUE គឺ​ទទួលបាន​ប្រជាប្រិភាព​ច្រើន​នៅ​តៃវ៉ាន់ ជាពិសេស​នោះ​គឺ​ការលក់​អាលប៊ុម​បទ​ចម្រៀង​តែម្តង​”៕​
20130225_1361771371_15815700_1

មតិយោបល់