ព័ត៌មានជាតិ

ប្រធាន​ធនាគារ ​ADB ​សុំ​ឈប់​ពី​តំណែង

ប្រធាន​ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លោក Haruhiko Kuroda បាន​លាលែង​ពី​តំណែង ខណៈពេលដែល​លោក​ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​តែងតាំង​ជា​ទេសាភិបាល​នៃ​ធនាគារកណ្ដាល​ជប៉ុន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួ ចុះផ្សាយ​កាលពី​ថ្ងៃទី ២៨​ខែកុម្ភៈ ម្សិលមិញ​។​

Haruhiko Kuroda

​យោងតាម​សេចក្ដី​ប្រការ​របស់ ADB កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹងថា លោក Haruhiko Kuroda បានដាក់​ពាក្យសុំ​លាលែង​តំណែង ហើយ​បើតាម​ការបញ្ជាក់​បន្ថែម​លោក​នឹងត្រូវ​ឈប់​នៅ​ថ្ងៃទី ១៨​ខែមីនា ឆ្នាំ ២០១៣ ខាងមុខ​។
​លោក Haruhiko Kuroda បាន​ថ្លែងថា លោក​មាន​កិត្តិយស​បំផុត​ដែល​បម្រើ​ការងារ​ជា​ប្រធាន និង​គ្រប់​គ្រង់​ធនាគារ ADB កន្លងមក​។
​គួរបញ្ជាក់​ផងដែរ​ថា​លោក Haruhiko Kuroda ធ្លាប់​កាន់​តួនាទី​ជា​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង កិច្ចការ បរទេស​របស់​ជប៉ុន​ផងដែរ ហើយ​ក្រោយមក គណៈ​អភិបាល​នៃ​ធនាគារ ADB បាន​បោះឆ្នោត​ជ្រើសតាំង​លោក ជា​ប្រធាន ធនាគារ ADB នៅ​ខែ វិច្ឆិកា​ឆ្នាំ ២០០៤ និង ចូលកាន់​តំណែង​ជា​ផ្លូវការ​នៅ​ខែកុម្ភៈ ឆ្នាំ ២០០៥​។ លោក Haruhiko Kuroda បាន​ជាប់ឆ្នោត​សាជាថ្មី​នៅ អណ​ត្តិ​ទី​បី​របស់លោក​ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១១៕

មតិយោបល់