ព័ត៌មានជាតិ

ចិនអះអាងថា​ ខ្លួន​ទើប​ជា​ជន​រង​គ្រោះ ​មិន​មែន​អាមេរិក​ទេ​

គេហទំព័រ​យោធា​ចិន​ចំនួន ២ រួមទាំង​គេហទំព័រ​ក្រសួងការពារជាតិ ត្រូវបាន​រង​ការវាយប្រហារ​ប្រមាន​ជា ១៤៤.០០០​ដង កាលពី​ឆ្នាំ​កន្លងទៅ ដោយ​ជិត​២​ភាគ​៣ មាន​ប្រភព​មកពី​សហរដ្ឋអាមេរិក​។ នេះ​ជាការ​អះអាង​របស់​ចិន កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ ឆ្នាំ ២០១៣ ម្សិលមិញ​។​

usa-vs-china-max-kismans-poster

​ក្រុមហ៊ុន​សន្តិសុខ​កុំព្យូទ័រ​មួយ​របស់​សហរដ្ឋអាមេរិក បាន​និយាយថា កងកម្លាំង​យោធា​សម្ងាត់​មួយ​របស់​ចិន​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុងការ​វាយប្រហារ​តាម​ប្រភព​អ៊ី​ន​ធើ​ណែ​ត​ជា​បន្តបន្ទាប់​មកលើ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​ចិន​បដិសេធ ដែល​បង្កើត​ឲ្យ​មាន​សង្គ្រាមពាក្យសម្ដី​រប​ស់វាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ប៉េកាំង​។​
​កាលពី​ម្សិលមិញ​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​នឹង​ការចោទប្រកាន់​របស់​ទីក្រុង​វ៉ាស៊ីនតោន ព្រមទាំង​បាន​អះអាងថា ខ្លួន​ជា​ជនរងគ្រោះ​។ នេះ​ជា​លើ​ដំបូង​ដែល​ចិន​បាន​ផ្ដល់នូវ​សេចក្ដីលម្អិត​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ពី​សហរដ្ឋអាមេរិក​។​
​មន្ត្រី​នាំពាក្យ​ក្រសួងការពារជាតិ​រប​ស់​ចិន លោក Geng Yansheng បាន​ថ្លែងថា គេហទំព័រ​ក្រសួងការពារជាតិ និង​គេហទំព័រ​យោធា​មួយចំនួនទៀត​ត្រូវបាន​រង​ការគំរាមកំហែង​បែបនេះ​តាំងពី​គេហទំព័រ​អស់ទាំង​នេះ​បាន​បង្កើតឡើង​។​
​មន្ត្រី​រូបនេះ​បាន​បន្តទៀតថា តាម​ការវិភាគ​លើ IP គេហទំព័រ​យោធា និង​ក្រសួងការពារជាតិ​ត្រូវបាន​រង​ការវាយប្រហារ​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត​ចំនួន ១៤៤.០០០​ដង​ក្នុង​ឆ្នាំ ២០១២ ដែល​ក្នុងនោះ​មាន​ជាង ៦០​ភាគរយ​មកពី​សហរ​ដ្ឋ​អាមេរិក​។​
​គួរបញ្ជាក់​ផងដែរ​ថា ជម្លោះ​តាម​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ក្នុងការ​ទំនាក់ទំនង​ការទូត​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​៕

មតិយោបល់