នៅពេលថ្មីៗនេះម្តាយរបស់តារាសិចស៊ី នាង Gan Lo Lo កំពុងចែកចាយពីទិលដៅការងាររឿងអាស្រូវសម្រាប់ឆ្នាំ ២០១៣ ដោយមានបំណងចង់បង្ហាញខ្លួនជាមួយនឹងខ្សែភាពយន្តនៅអាមេរិក និងហូលីវ៉ូតរបស់ Gan LO LO។
អ្នកម្តាយរបស់តារាស្រស់សោភាសិចស៊ីនេះបានឲ្យដឹងថា អ្វីដែលយើចង់នោះគឺ លើប្រធានបទការងារ 4D ប្រសិនបើខាងផលិតកម្មយល់ស្រប យើងនឹងធ្វើកិច្ចព្រមព្រៀង ដោយមិនមែនសម្តែងតែមួយមុខនោះទេ គឺចូលរួមសហការលើវិរកថា នៃសាច់រឿងតែម្តង។ដូចដែលអ្នកទាំងអស់គ្នាបានដឹងចឹង Gan Lo Lo និងត្រចះត្រចង់នៅសហរដ្ឋអាមេរិក ដោយមិនមែនជាតារាសម្តែងតែមួយមុខនោះទេ គឺជាតារាម៉ូដែល តារាចម្រៀង ពោលគឺមានសមត្ថភាពគ្រប់គ្រាន់លើដងវិថិ សិល្បៈ។ ខ្ញុំអាចនិយាយជំនួសឲ្យ Gan LO LO ថា នាងមិនភ័យខ្លាច និងបង្ហើបធ្វើឲ្យសិល្បៈ ឬវិចិត្រកម្មរបស់អ្នកនឹងប្រែក្លាយដូចក្តីបំណង។
នៅពេលកន្លងទៅនេះ ម្តាយកូនទាំងពីរបានធ្វើសន្និសីទកាសែតមួយស្តីពីទឹកប្រាក់ដែលមានចំនួន 100,000 យេន សម្រាប់ការអង្គុយកំដរនោះ។ជាមួយនឹងព័ត៌មាននេះដែរមិនបានធ្វើឲ្យនាង Gan LoLo សប្បាយចិត្តឡើយ ដោយនាងបានសួរវិញថា តើវាជាតម្លៃលាភការឬ?ប្រសិនបើចឹងមែន នោះពិតជាងាយស្រួលណាស់សម្រាប់ខ្ញុំ ជាមួយនឹងវិធីនេះ ដោយគ្រាន់តែអង្គុយបានលុយច្រើនយ៉ាងនោះ ។នាងបញ្ជ្រាសទៅនឹងពាក្យចចាមអារាមនេះវិញថា តើប្រាកដទេ ថា មានមនុស្សជាង 100,000ដែលកំពុងអញ្ចើញខ្ញុំ ជារៀងរាល់ថ្ងៃ ។នាងបានបញ្ជាក់ទៀតថា ទឹកប្រាក់នោះមិនមែនជារឿងពិតដួចដែលចចាមអារាមឡើយ៕
មតិយោបល់