ព័ត៌មានជាតិ

ការវិវត្ត​នៃ​ក្មេង​

​ទារក​មាន​ការវិវត្ត​ពី​ភាព​ទន់​នៃ​ដៃ​ជើង​ទៅ​ជា​ក្មេង​ចង់ដឹង​ចង់​ឭ​ដើម្បី​ក្លាយជា​ក្មេង​ដែល​ពឹងផ្អែក​លើ​ខ្លួនឯង​ដោយ​ជួប​បញ្ហា​មួយចំនួន​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​មាតាបិតា​គួរ តែ​បន្ត​ឲ្យ​ទារក​ហ្វឹកហា​ត់​ទៀត​ដើម្បីឲ្យ​ឆ្អឹងក្មេង​រឹងប៉ឹង​​។ យើង​មាន​ការណែនាំ​ខ្លះ អំពី​បញ្ហា​ប្រឈម​ទូទៅ និង ព័ត៌​មាន​ពី​ការវិវត្ត​សំខាន់ៗ​ដូចជា​៖ ការយល់ដឹង ពី​ទារក​ដែល​ទើបនឹង​កើត​ដល់​មួយ​ខែ ដែល​ទាមទារ​នូវ​តម្រូវការ​តំហែទាំ និង​ការ ផ្តល់​អាហារ​សម្រាប់​ទារក​ឲ្យបាន​ត្រឹមត្រូវ​។
baby-names-baby-in-towel2
ការយល់ដឹង​ពី​ក្មេង​ចាប់​ពី​កើត​ដល់​១២​ខែ​ដែល​មាន​បញ្ហា​ប្រឈម​មួយចំនួន​។ ក្មេង​ចាប់​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ​ដែល​ទាមទារ​ឲ្យ ពួកគេ​សាកល្បង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​សមនិង​ពិភព​សេចក្តីត្រូវការ​របស់​ក្មេង​។ ក្មេង ចាប់ពី​៤​ទៅ​៩​ឆ្នាំ ជាធម្មតា​ពួកគេ​តែងតែ​ប្រព្រឹត្ត​ដដែលៗ​នូវ​អត្ត​ចរិក​ដែល​ពួក​ពេញចិត្ត ដូច្នេះ​វា​ជា ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ឲ្យ​តម្លៃលើ​ខ្លួន​របស់​ក្មេង​ផ្ទាល់​។

ក្មេង វ័យ​ជំទង់ ពី​១០​ដល់​១៥​ឆ្នាំ​ជា​ពេល​មួយ​ដែល​មាតាបិតា​ត្រូវតែ​ជួយ​ដោះស្រាយ​ចំពោះ បញ្ហា អារម្មណ៍ ការ​ស្មុគស្មាញ និង ការផ្លាស់ប្តូរ​លក្ខណៈ​ខាងក្រៅ​ព្រមជាមួយ នឹង​ការរង​សំពាធ​ពី​សាលារៀន​។ សុវត្ថិភាព​ក្មេង ដែល​ជា​កាតព្វកិច្ច​ដ៏​សំខាន់ របស់​មាតាបិតា​។ វា​ជា​ផ្នែក​ពិត​មួយ​ដែល​ត្រូវតែ​ថែរក្សា​នូវ​សុវត្ថិភាព​កូនៗ ក្នុង​កំឡុង ពេល​ថែរក្សា​ដើម្បី​វិវត្ត​ខ្លូន​របស់​ពួកគេ​៕

ប្រែសម្រួលអត្ថបទដោយ៖សុធន

មតិយោបល់