ព័ត៌មានជាតិ

Update៖ បុរសម្នាក់ត្រូវឃ្មុំខ្ទិចបណ្តាលឲ្យជិះម៉ូតូបុកបង្កាន់ដៃស្ពាន ធ្លាក់ទៅក្រោមលើខ្សាច់រងរបួសធ្ងន់

កោះកុង: នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង៥០នាទីព្រឹក
នៅចំណុចលើស្ពានព្រែកកោះប៉ោ មានករណី ឃ្មុំខ្ទិចបណ្តាលឲ្យជិះម៉ូតូបុកបង្កាន់ដៃស្ពានធ្លាក់ទៅក្រោមស្ពានលើខ្សាច់រងរបួសធ្ងន់

ជនរងគ្រោះឈ្មោះ ឡុង រ៉ានី ភេទប្រុស អាយុ ២៣ ឆ្នាំមានទីលំនៅ ភូមិ២ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ករណីនេះ សមត្ថកិច្ចចុះដល់ទីតាំងហៅរថយន្តសាមុយ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ៕

មតិយោបល់