ព័ត៌មានជាតិ

ឧស្សាហកម្ម​ទេសចរណ៍​និង​ធ្វើ​ដំណើរ​សកលបាន​ធ្វើឲ្យ​សេដ្ឋកិច្ច​សកល​ដំណើរការ​ល្អ​ក្នុង​ឆ្នាំ​២០១២ និង​គ្រោងទុក​ធ្វើ​ម្តង​ទៀត​ក្នុង​ឆ្នាំ​២០១៣

​ឧស្សាហកម្ម​ទេសចរណ៍​និង​ធ្វើដំណើរ​បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​សកល​មាន​ការរីកលូតលាស់​បាន​ល្អ​ក្នុង​ឆ្នាំ​២០១២ ដោយ​ការរីកលូតលាស់​ឆាប់រហ័ស​ជាង​ការផលិត ការ​លក់រាយ សេវាកម្ម​ហិរញ្ញវត្ថុ និង ទំនាក់ទំនង​។
700x340 Bill CLinton#5027B6
ឧស្សាហកម្ម​មាន​ការរីក​ចំរើន ក្នុង​ការចូលរួមចំណែក​​សរុប​ចំពោះ​ផលិតផល​ក្នុងស្រុក​ស​រុប​​ចំនួន​៣% ព្រមទាំង​ធ្វើ ឲ្យ​កើនឡើង​នូវ​ចំនួន​ការងារ​ប្រហែល​ពី​៥​លាន​ដល់​២៦០​លាន​។ វា​មានន័យថា ក្នុង​ដំណាក់កាល​ដំបូង​នេះ ១​ក្នុងចំណោម​១១​នៃ​ប្រភេទ​ការងារ​ទាំងអស់ លើ​ពិភព លោក​គឺ​ត្រូវ​បាន​ទ្រទ្រង់​ដោយ​ទេសចរណ៍​និង​ការធ្វើដំណើរ​។ ចំនួន​ច្រើន​ជាង​១០% នៃ​ប្រភេទ​ការងារ​ថ្មីៗ​ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១២​គឺ​កើត​ចេញពី​ឧស្សាហកម្ម​។

យោង​ទៅតាម​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ពិភពលោក​សេដ្ឋកិច្ច ទេសចរណ៍ និង ការធ្វើដំណើរ ក្នុង​ឆ្នាំ​២០១២ ការរួមចំណែក​នៃ​សេដ្ឋកិច្ច​សរុប​មក​ពី​ទេសចរណ៍ និង​ការធ្វើដំណើរ ដែល​បាន​គិត​ដោយផ្ទាល់ និង ដោយ​ប្រយោល ដែល​ជា​បញ្ហា​បង្ក​ឲ្យមាន​ផលប៉ះពាល់​មួយចំនួន គឺ ៦,៦ ពាន់​លាន​កោដ្ឋ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​កើន​ពី​៥០០០០​កោដ្ឋ​ជា​រៀងរាល់ឆ្នាំ​) ៧៦៥ ០០​កោ​ដ្ឋ ក្នុង​ការវិនិយោគទុន និង ១,២​ពាន់​លាន​កោដ្ឋ​ក្នុង​ការនាំចេញ​( គ្រប់​តម្លៃ​ទាំងអស់ ក្នុង​ឆ្នាំ​២០១២)​។ ការចូលរួម​ចំនែក​ទាំ​ង​អស់​នេះ​គឺ​បង្ហាញថា​ចំនួន​៩% នៃ​ផលិតផល​ក្នុង​ស្រុក​ទាំងអស់ ព្រមទាំង​៥%​នៃ​ការវិនិយោគ​ទុន​សរុប និង​៥%​នៃ​ផលិតផល​នាំចេញ​លើ​ពិភពលោក​៕

ប្រែសម្រួលអត្ថបទដោយ៖សុធន​

មតិយោបល់