កាលពីរាត្រីយប់មិញនេះក្លិប មេឃខៀវ បានធ្វើឲ្យម្ចាស់ផ្ទះខកចិត្តនៅចុងតង់ទី ១ នៅក្នុងក្របខណ្ដ Premier League ដែលជាការជំនួបជើងជាមួយនឹង Aston Villa នៅលើទីលាន Villa Park ។
គ្រាប់បាល់ ដំបូងដែលធ្វើឲ្យក្លិប មេឃខៀវឈ្នះនោះ ជាគ្រាប់បាល់ដែលរកបានដោយកីឡាករ Tevez នៅនាទី 45+1 ។ឱកាសមួយទៀតរបស់ Tevez នោះដែលសង្ឈឹមថានឹងបានពីរគ្រាប់នៅតង់ទី ១ តែត្រូវបានខ្សែការពារ Matthew Lowton បានក្លៀរបាល់ចោល មិនឲ្យកីឡាកររូបនេះធ្វើបានសម្រេចឡើយ។
Aston Villa ក៏មានឱកាសតិចតូចវិញ តែឱកាសនោះខ្សែប្រយុទ្ធរបស់ខ្លួនធ្វើមិនបានសម្រេចឡើយដោយមិនអាចបំបែកពងមានរបស់ មេឃខៀវបានឡើយ ។
ចប់ការប្រកួតទាំងពីរតង់ Aston Villa ទឹកភ្នែកលើទឹកដីខ្លួន ដោយចាញ់គ្រាប់បាល់ 1-0។
គួរបញ្ជាក់ផងដែរថា ក្លិប មេឃខៀវនៅពេលនេះ រួចផុតពីការដឹកមុខរបស់ បិសាចក្រហម ដោយពិន្ទុ ១៥ គ្រាប់ ដោយសល់តែ ១២ គ្រាប់ ក្នុងចំណោមប្រកួត ២៨ ប្រកួត៕
មតិយោបល់