ព័ត៌មានជាតិ

ព្រះមហាក្សត្រ Juan Carlos វះ​កាត់​ប​ញ្ហា​​ខ្ន​ង​​​ដោយ​​ជោ​គ​​ជ័​យ​​

ព្រះមហាក្សត្រ​នៃ​ប្រទេស​អេស្បាញ​Juan Carlos​បាន​ទទួល​ការវះកាត់​ជោគជ័យ​កាលពី​ថ្ងៃ​អាទិត្យ​លើ​បញ្ហា​ខ្នង​របស់​ទ្រង់​នៅ​មន្ទីរពេទ្យ​ក្រុង​ម៉ា​ឌ្រី​ត​។​
​ប្រធាន​ផ្នែក​ការវះកាត់​នៃ​មន្ទីរពេទ្យ​ទីក្រុង​ម៉ា​ឌ្រី​ត​បាន​និយាយ​ថា​ការវះកាត់​ទៅលើ​ឆ្អឹងខ្នង​របស់​ព្រះមហាក្សត្រ​រូបនេះ​ត្រូវ​ចំណាយ​អស់​រយះពេល​ប្រមាណ​ជា​បី​ម៉ោង​ហើយ​ប្រព្រឹត្ត​ទៅ​យ៉ាង​ជោគជ័យ​មិន​មាន​បញ្ហា​អ្វី​នោះឡើយ​។​បន្ថែមទៀត​ថា​ព្រះអង្គ​ត្រូវ​នៅ​ថែរក្សា​សុខភាព​នៅ​មន្ទីរពេទ្យ​រយះពេល​មួយ​អាទិត្យ​ហើយ​នឹង​ស្ថិតក្រោម​ការថែរក្សា​នៅ​រយះពេល​ប្រមាណ​2​ទៅ​3​ខែ​ដើម្បីឲ្យ​ព្រះកាយពល​របស់​ព្រះអង្គ​រឹងមាំ​ដូច​ធម្មតា​ឡើងវិញ​។​នេះ​ជា​លើក​ទី​12​ហើយ​ដែល​ស្តេច​Juan Carlos​ដែល​មាន​អាយុ​ដល់​ទៅ​75​ព្រះវស្សា​បានទទួល​ការវះកាត់​។​
Juan-Carlos--w
​បញ្ជាក់​ផង​ដែរ​ថា​មាន​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ចេញ​មក​ទទួល​ស្វាគមន៍​ស្តេច​អង្គ​នេះ ហើយ​ក្នុងនោះ​មាន​ម្នាក់​បាន​កាន់​បដា​លើក​ថា​ស្តេច​Juan Carlos​មិនមែន​ជា​ស្តេច​ល្អ​សម្រាប់​​ប្រទេស​អេស្បាញ​ទេ​។​
​ក្នុង​សែ​ស្រលាយ​រាជវង្ស​របស់​ទ្រង់​ធ្លាប់​មាន​និង​នៅតែ​បន្ត​មាន​បញ្ហា​លើ​រឿងរ៉ាវ​អាស្រូវ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការកឹបកេង​លុយ​និង​បញ្ហា​ដទៃ​ទៀត​។​ទ្រង់​ក៏​ធ្លាប់​ត្រូវបាន​គេ​បង្ខូច​បង្អាប់​ថា​កាលពី​អេស្បាញ​កំពុងតែ​ជួប​នូវ​វិបត្ត​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ទ្រង់​បែរជា​កំពុងស្ថិត​នៅ​ក្នុង​ការធ្វើ​ដំណើរ​​កំសាន្ត​យ៉ាង​សប្បាយរីករាយ​ទៅវិញ​៕​
juan-carlos-y-la-reina

មតិយោបល់