ព័ត៌មានជាតិ

ជប៉ុន​ចាប់​ខ្លួនអ្នក​នេសាទ​ចិន​ដែល​ចូលក្នុងតំបន់​សេដ្ឋកិច្ច​រួម​ខុស​ច្បាប់

កងការពារ​ដែនសមុទ្រ​នៃ​ប្រទេស​ជប៉ុន​បាន​ចាប់ខ្លួន​នាវិក​សមុទ្រ​ជនជាតិ​ចិន​ម្នាក់​ដោយ​ចោទប្រកាន់​ទៅលើ​ការនេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​រួមគ្នា​នៃ​ប្រទេស​ទាំងពីរ​នា​ថ្ងៃ​អង្គារ​នេះ​។​
​ទូក​នេសាទ​ផ្កាថ្ម​ចិន​ដែលមាន​ក្រុម​អ្នកនេសាទ ១១​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច​មួយ​ដែលមាន​ចម្ងាយ​ប្រមាណ ៤៤​គីឡូ​ម៉ែត​ពី​ច្រាំង​សមុទ្រ​នៃ​កោះ មី​យ៉ា​កូ​របស់​ជប៉ុន​។​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា​ក្រោយពី​បានទទួល​ការរាយការណ៍​ថា​មាន​ទូក​នេសាទ​មួយគ្រឿង​បាន​ចូលមកក្នុង​តំបន់​នោះ​ខាង​ជប៉ុន​បាន​បញ្ជូន​នាវា​ល្បាត ៣​គ្រឿង​ទៅ​ភ្លាម​ដើម្បី​បញ្ឈប់ និង​ធ្វើការ​សាកសួរ​។​
​គេ​សង្កេតឃើញថា​រដ្ឋាភិបាល​របស់​ចិន​នៅតែ​ធ្វើ​ឲ្យ​មានរឿង​ដដែលៗ​ទៅលើ​កោះ​ជម្លោះ​នៅ​ភាគ​ខាងកើត​នៃ​សមុទ្រ​ចិន​តាំងពី​ខែមិថុនា​មកម្ល៉េះ​ខណៈដែល​ជប៉ុន​បានដាក់​កោះ​ទាំងនោះ​ក្លាយជា​របស់ខ្លួន​ហើយ​រួចរាល់​។ កាលពីដើម​ខែកុម្ភៈ​នាវិក​ចិន​មួយរូប​ដែល​ត្រូវបាន​ជប៉ុន​ដោះលែង​បន្ទាប់ពី​បាន​ចាប់ឃុំខ្លួន​ពីបទ​នេសាទ​ផ្កាថ្ម​ខុសច្បាប់​លើ​តំបន់​តំបន់​កោះ​នេះ​ក្រោយពី​បាន​បង់ប្រាក់​ធានា​ខ្លួន​ហើយ​។​
​ក្រោម​ច្បាប់​ដែល​ចែង​ដោយ​រដ្ឋាភិបាល​ចិន​បានដាក់​ទោស​ដល់​ជន​ណា​ដែល​ចូលមក​ធ្វើការ​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​សេដ្ឋកិច្ច​រួមគ្នា​នេះ​ក្នុង​រយៈ​ចម្ងាយ ៣២២​គីឡូម៉ែត្រ នឹងរង​នូវ​ការពិន័យ​ជា​ទឹកប្រាក់ ១០​លាន​យ៉េន​៕

japan-china

មតិយោបល់