កាលពីថ្ងៃពុធម្សិលមិញនេះក្រុមប្រដាប់អាវុធបានធ្វើការឆ្មក់និងចាប់ជំរិតក្រុមកងកំលាំងស៊ើបអង្កេតការណ៍ផ្នែកការដកទ័ពរបស់អង្គការសហប្រជាជាតិUN disengagement Observer Force( UNDOF ) ក្នុងតំបន់Golan Heightsក្បែរភាគខាងត្បូងនៃខេត្តDaraa។
ការចាប់ជំរិតនេះក្នុងឡេសជាថ្នូរទាមទារឲ្យកងយោធាស៊ីរីត្រូវធ្វើការដកទ័ពចេញពីតំបន់នេះ។
ក្រុមប្រឆាំងដែលត្រូវគេស្គាល់ថាជាក្រុមShuhada al-Yarmouk Battalionបាននិយាយប្រាប់ទៅកងកំលាំងរបស់លោប្រធានាធិបតីAssadថាត្រូវតែដកកំលាំងទ័ពរបស់ខ្លួនក្នុងរយះពេល24ម៉ោងឲ្យអស់ពីភូមិមួយដែលនៅក្បែរតំបន់Golenបើមិនដូច្នោះទេចំណាត់ខ្មាំងនឹងត្រូវចាត់ទុកជាឈ្លើយសឹក។
ក្រុមភ្នាក់ងារសារពត៍មានរបស់ស៊ិនហួរបានទៅដល់មូលដ្ឋាននៃអង្គការសហប្រជាជាតិមានទីតាំងនៅក្រុងដាម៉ាស ប៉ុន្តែមិនបានទទួលនូវការផ្តល់សំភាសណាមួយពីអ្នកនាំពាក្យរបស់UN ឡើយ តែគ្រាន់តែកត់សំគាល់ថានេះជាលើកទីមួយហើយដែលមានការជំរិតកើតឡើងតាំងតែពីសង្គ្រាមក្នុងស៊ីរីអស់រយះពេលជិត2ឆ្នាំមកនេះ។ចំនួននៃចំណាត់ខ្មាំងមានប្រមាណប្រហែលជា20នាក់នៅក្នុងការចាប់ជំរិតលើកនេះ។
គួរបញ្ជាក់ផងដែរថាUNDOFត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើប្រតិបត្តការនិងឃ្លាំមើលដំណើរនៃការបាញ់ប្រហារគ្នារវាងប្រទេសស៊ីរីនិងអ៊ីស្រាអ៊ែល៕
មតិយោបល់