លោកអនុប្រធានាធិបតីនៃប្រទេសវេណេស្ស៊ុអេឡាNicolas Maduroបានប្រកាសនិងបញ្ជាឲ្យមានពិធីកាន់មរណៈទុក្ខចំនួន7ថ្ងៃទូទាំងប្រទេសសម្រាប់អតីតលោកប្រធានាធិបតីHugo Chavez។
វិក្រិតការដែលចុះហត្ថលេខាដោយលោកMaduroពីថ្ងៃអង្គារត្រូវបានផ្សព្វផ្សាយនិងបញ្ជាឲ្យមានពិធីកាន់ទុក្ខរបស់ប្រទេសជាតិទាំងមួលក្នុងការចូលរួមសោកស្តាយការឈឺចាប់នៃការបាត់បង់វីរះបុរសនិងបិតាជាតិខ្លួន។ការចុះហត្ថលេខារបស់លោកMarduroគឺហាក់បញ្ជាក់ពីអនាគតនៃការជ្រើសតាំងប្រធានាធិបតីថ្មីរបស់វេណេស្ស៊ុយអេឡាទៅហើយពីព្រោះថាមានតែតំណែងជាប្រធានាធិបតីទេដែលមានសិទ្ធិធ្វើកិច្ចការនេះ។សូមបញ្ជាកថាលោកMarduroដែលមានអាយុ51ឆ្នាំធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេសហើយបន្ទាប់មកក៏ផ្លាស់ប្តូរតំណែងជាអនុប្រធានាធិបតីនៅឆ្នាំ2012ខែតុលាជំនួសនឹងការផ្លាស់ប្តូរលោកElias Jauaទៅកាន់តំណែងរដ្ឋមន្ត្រីការបរទេសទៅវិញ។
មុនពេលចាប់ផ្តើមធ្វើការព្យាបាលនៅគុយបាលោកHugo Chavezបានប្រកាសប្រាប់សហការីរបស់លោកឲ្យបោះឆ្នោតឲ្យលោកMarduroប្រសិនបើលោកChavezមិនអាចឆ្លងកាត់ដំណាក់កាលនោះបាន។
ទង់ជាតិនានាត្រូវប្រកាសឲ្យបង្ហូតត្រឹមពាក់កណ្តាលនៅតាមគ្រប់ស្ថាប័នទាំងអស់នៅក្នុងប្រទេសរហូតដល់ថ្ងៃទី11មិនា។ការលក់ដូរជាតិសុរាកន្លែងកំសាន្តនានានិងក្រៅតែពីអជ្ញាធរដែលមានសមត្ថកិច្ច ប្រជាពលរដ្ឋដទៃទៀតមិនមានសិទ្ធិក្នុងការប្រើប្រាស់អាវុធឡើយ។
តាមរយះរដ្ឋធម្មនុញ្ញនៃប្រទេសគឺក្រោយពេលអវត្តមានប្រធានាធិបតីក្នុងប្រការណាមួយ លោកអនុប្រធានាធិបតីនឹងទទួលតំណែងនេះហើយត្រូវបើកឲ្យមានការបោះឆ្នោតក្នុងកំឡុងពេល30ថ្ងៃបន្ទាប់៕





មតិយោបល់