ព័ត៌មានជាតិ

Kodak ថ្លែងថា​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៣ នឹង​គេច​ផុតពី​ភាព​ក្ស័យធន​

​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ក្រុមហ៊ុន Eastman Kodak Co (Kodak) បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១២ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​ទ្វេ​១​ជា​៣ ប៉ុន្តែ​ក្រុមហ៊ុន​ជឿជាក់ថា នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៣ ខ្លួន​នឹង​រួច​ផុតពី​វិបត្តិ​ក្ស័យធន​។​
​នៅក្នុង​ឆ្នាំ ២០១២ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Kodak បាន​ធ្លាក់ចុះ ៨០​ភាគរយ ពោលគឺ​ធ្លាក់ចុះ​ចាប់តាំងពី​ក្រុមហ៊ុន Kodak ប្រកាស​ក្ស័យធន​។​
​កាលពីដើមឆ្នាំ ២០១២ ក្រុមហ៊ុន Kodak បានប្រកាស​ក្ស័យធន បន្ទាប់មក តុលាការ​បានផ្ដល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន Kodak ដើម្បី​ស្រោចស្រង់ រហូតដល់​ចុងឆ្នាំ ២០១២ តុលាការ​តម្រូវ​ឲ្យ​Kodak លក់​ប៉ាតង់​របស់ខ្លួន​ដើម្បី​សងបំណុល ហើយ​នៅ​ទីបំផុត Kodak បាន​ស្រោចស្រង់​ក្រុមហ៊ុន​វិញ​បាន ប៉ុន្តែ​ស្ថេរភាព​នៅ​មិនទាន់ ដំណើរ​ការល្អ​។​
​លោក Antonio Perez នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kodak បាន​ថ្លែង​ឲ្យ​ដឹងថា បើទោះបីជា​នៅពេលនេះ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​ស្ទើរតែ​ដល់​ចំណុចសូន្យ​ក្ដី ប៉ុន្តែ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៣ ក្រុមហ៊ុន​នឹង​ងើប​ផុតពី​វិបត្តិ​ក្ស័យធន​៕

kodak

មតិយោបល់