មិនថាចាស់ ឬក្មេងនោះទេ សុទ្ធសឹងតែស្គាល់ហ្គេម Angry Birds ហើយសូម្បីតែរបស់របរប្រើប្រាស់ក៏មានរូប Angry Birds ផងដែរ។ តើលោកអ្នកមានធ្លាប់គិតទេថា Angry Birds នឹងចេញជាភាពយន្តគំនូរជីវចលនៅលើទូរទស្សន៍?
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Rovio កាលពីថ្ងៃចន្ទ កន្លងទៅនេះថា Angry Birds នឹងមាននៅលើបណ្ដាញទូរទស្សន៍ក្នុងពេលឆាប់ៗនេះ ហើយបើតាមការវិភាគអាចនឹងមាននៅបណ្ដាទូរទស្សន៍នៅថ្ងៃទី១៦-១៧ខែមីនា ខាងមុខនេះ។
លោក Hikael Hed នាយកប្រតិបត្តិក្រុមហ៊ុន Revio បានឲ្យដឹងថា លោកចង់ប្រាប់ដល់អ្នកគាំទ្រទាំងអស់គ្នាថា Angry Birds និង Bad Piggies នឹងត្រូវបង្ហាញខ្លួនសាជាថ្មីម្ដងទៀតដែលការបង្ហាញខ្លួននេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើល៕
មតិយោបល់