ព័ត៌មានជាតិ

Lionel Messi​ ​ជា​​​អ​សុ​រ​កាយ​​

ប្រធាន​ប្រតិបត្តិការ​ក្លិប AC Milan លោក Adriano Galliani បានចេញ​សេចក្តីថ្លែងការណ៍​ឲ្យដឹងថា សមត្ថភាព​ខ្សែប្រយុទ្ធ​របស់ Lionel Messi គឺ​នឹង​អាច​នាំ​ក្លិប​ដល់​កម្រិត​មួយ ល្អ ជាពិសេស​គឺ មាន​កា​រ​លំបាក​ច្រើន ចំពោះ AC Milan បំបាក់ Bacelona ក្នុង​រាត្រី​នេះ​។​
lionel-messi-1315025-1363057675375
​រំឭក​កា​ពី​ក្លិប​ទាំង​ពីរ​ជួបគ្នា​កាលពីមុន ក្លិប Bacelona បាន​បំបាក់ AC Milan ដោយ​លទ្ធផល 2-0 នៅ San Siro ហើយ​សម្រាប់​រាត្រី​នេះ​ដែរ AC Milan នឹង​ទទួល​រឿង​យ៉ាប់យឺន​នៅ​ពហុ​កីឡដ្ឋាន Camp Nou ដែល​ជា​ទឹកដី​របស់ Bacelona​។​

​លោក Adriano Galliani បាន​និយាយថា កីឡាករ Lionel Messi​គឺជា​អសុ​កាយ​របស់ Bacelona និង​មាន​កីឡាករ​ល្អៗ​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ AC Milan រាត្រី​នេះ​នឹង​ជួប​វិបត្តិ​ម្តងទៀត​។​
​ប្រធាន​ជាន់ខ្ពស់​នៃ​ក្លិប AC Milan រូបនេះ​បាន​បង្ហាញ​ព័ត៌មាន​នៅ​លើ​គេហទំព័រ ក្លិប​ថា “​យើង​នឹង​ធ្វើ​ការវាយប្រហារ ក្រុម​ដ៏​អស្ចារ្យ​នេះ ដែល​ពិភពលោក​កំពុង​ទទួល​ស្គាល់ និង​ជា​ពិសេស​បំបាក់ អសុរ​កាយ Lionel Messi ដែល​ជា​កីឡាករ​ដែល​ស្វែងរក​គ្រាប់​បាល់​ច្រើនជាង ដែល​រដូវ​កាល​នេះ​រហូតដល់​ទៅ ៤០ គ្រាប់​នោះ​”​។​លោក​បាន​បន្តទៀតថា “​សង្ឈឹម​ថា​រាត្រី​នេះ​កីឡាករ​Lionel Messi និង​ស្ងប់ស្ងាត់ ។​ម្យ៉ាងវិញទៀត​យើង​គួរតែ​បំភ្លេច​អា​រឿង​ចាស់​ចោល ដោយ​ចាញ់​ក្នុង​លទ្ធផល 2-0 “​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់ Bacelona នៅ​រាត្រី​នេះ​នឹង​ជំនួប​ជើង ជាមួយនឹង AC Milan លើ​ទឹកដី​របស់​ខ្លួន វេលា​ម៉ោង ១៩ និង ៤៥ នាទី ដែល​ត្រូវ​ម៉ោង​នៅ​កម្ពុជា​វេលា​ម៉ោង ២ និង ៤៥ នាទី ៕

មតិយោបល់