កងទ័ពអាមេរិក5នាក់ត្រូវបានមន្ត្រីរដ្ឋាភិបាលអាមេរិកប្រកាសថាបានស្លាប់ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រកាលពីថ្ងៃច័ន្ទម្សិលមិញនៅស្រុកDamanនៃទីក្រុងKandaharប្រទេសអាហ្គានីស្ថាន។
ជារបាយការណ៍ដំបូងបានចេញផ្សាយថាការធ្លាក់យន្តហោះមិនមែនស្ថិតក្នុងករណីប្រយុទ្ធគ្នារឺសមយុទ្ធណាមួយទេដែលបន្ទាប់មកក៏មានរបាយការណ៍បន្ថែមផងដែរថាទាហានអាមេរិកទាំង5នាក់ដែលជិះលើឧទ្ធម្ភាគចក្រត្រូវបានស្លាប់ទាំងអស់គ្នាហើយគឺដោយសារតែមានភ្លៀងព្យុះដែលធ្វើឲ្យពួកគេមិនអាចគ្រប់គ្រងលើបញ្ហាបច្ចេកទេសបាន។
ហេតុការណ៍ធ្លាក់យន្តហោះតែងតែកើតឡើងជារឿយៗនៅក្នុងប្រតិបត្តដើម្បីសន្តិភាពនៅក្នុងប្រទេសអាហ្គានីស្ថានជារៀងរាល់ឆ្នាំហើយភាគច្រើនទាំងអស់គឺបណ្តាលមកពីបញ្ហាបច្ចេកទេសនិងមានការបាញ់ប្រហាររវាងទាហានអាមេរិកនិងពួកក្រុមឧទ្ទាមប្រយុទ្ធ៕

មតិយោបល់