ឧត្ដរមានជ័យៈ យោតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំពី លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៦៖១០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយលោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនកាងារនគរបាលយុត្តិធម៌ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ០៤៩/២០ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ចេញដោយ លោក លី ចន្ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ចាត លីដេត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទលួច និងទទួលផលចោរកម្ម កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ និងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ប្រព្រឹត្តនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ហើយក៏ត្រូវបានចៅក្រមស៊ើបសួរចេញដីកាឲ្យឃុំខ្លួនបណ្តោះផងដែរ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕
មតិយោបល់