ព័ត៌មានជាតិ

ស្រក់ទឹកមាត់​ជាមួយនិង​មុខម្ហូប​ភ្លាសាច់គោ​

​នៅ​រសៀល​នេះដែរ គេហទំព័រ ដំណឹង សូម​បង្ហាញ​មុខម្ហូប​មួយ​មុខ​ទៀត​ហើយ ដែល​ទាក់ទង​និង គោ នោះ​គឺ ភ្លា​សាច់គោ ដែល​ជា​មុខម្ហូប​មួយ​មិន​ពិបាក​ធ្វើ នោះទេ សម្រាប់​ស្ត្រី​មេផ្ទះ ទាំងឡាយ​ដែល​ចង់​ធ្វើ​មុខម្ហួប​ប្រភេទ​នេះ ។​
plear_sachkor_cen
​គ្រឿងផ្សំ ៖
​សាច់គោ ៣ ខាំ​
​ម្ទេសហាវៃ ហាន់​បញ្ឆិតៗ​
​ម្ទេស​ប្លោក​ទុំ​
​ជី​រណា​
​សណ្ដែក​កួរ ដំ​ឲ្យ​ទ​ក់​
​គល់​ស្លឹកគ្រៃ ហាន់​ស្ដើងៗ​
​ស្ករត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេសដៃនាង និង ខ្ទឹម​ស​
​ខ្ទឹម​ក្រហម ហាន់​បន្ទះៗ​
​សណ្ដែកដី​លីង​

​វិធី​ធ្វើ ៖

​ស្ករត្នោត ម្សៅ​ស៊ុប​ខ្នរ ទឹកត្រី ក្រូចឆ្មារ ម្ទេសដៃនាង និង ខ្ទឹម​ស បុក​ចូល​គ្នា​ធ្វើ​ជា​ទឹកជ្រលក់ ។​
​សាច់គោ ស្រុសទឹកក្ដៅ​ឲ្យ​ឆ្អិន​តាម​ចូលចិត្ត ។​
​យក​បន្លែ​ទាំងអស់​ដែល​ហាន់​ហើយ ច្របល់​ជាមួយ​សាច់គោ និង ទឹក​ជ្រលក់ កូរ​ឲ្យ​សព្វ ។​
​ដាក់​ខ្ទឹមក្រហម និង សណ្ដែកដី​លីង ហើយ​ភ្លក់​មើល​រសជាតិ​ឲ្យ​ល្មម​តាម​ត្រូវការ ជា​ការ​ស្រេច៕

មតិយោបល់