ចំបក់ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងហើយកំពង់ពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិនិងបរទេស ទីនោះមានទឹកធ្លាក់ដ៏ស្រស់ត្រកាល មានមានដងអូរដ៏វែងអន្លាយទឹកហូរបត់បែនកាត់ផ្ទាំងថ្មដោយមានម្លប់ឈើពិសេសប្លប់ឬស្សីនៅអមសងខាងផ្លូវធ្វើដំណើរគួរឧ្យត្រជាក់ចិត្តចាប់អារម្មណ៏ក្រៃលែង។
ចំបក់មានចម្ងាយជាង១គម ខាងជើងគីរីរម្យ ស្ថិតនៅក្នុង ឃុំចំបក់ ស្រុកភ្នំស្រូច ។ អ្នកធ្វើដំណើរចេញស្នាក់ការទេសចរសហគមន៏ប្រមាណ៤គ ម ដោយជិះរទេះគោ ដោយកង់ឬក៏ដោយថ្មើជើងក៏បានតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ហើយចំងាយផ្លូវ១គ ម ទៅដល់ទឹកធ្លាក់គឺត្រូវដើរដោយថ្មើជើងទើបបាន៕



មតិយោបល់