ព័ត៌មានជាតិ

មិនដឹងហេតុអី!! បុរសម្នាក់សម្រេចចិត្តធ្វើរឿងបែបនេះ…

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១០និង១០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួននៅខាងត្បូងភូមិចម្ងាយប្រមាណជាង៨០០ ម៉ែត្រ ត្រូវបានប្អូនថ្លៃប្រទះឃើញចង.ក នៅលើដើមភ្នៅ កម្ពស់ជាង ២ម៉ែត្រ ស្ថិតនៅភូមិក្រាំង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ សាន់ ផល ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយទទួលបានដំណឹងភ្លាម ក្រុមកម្លាំងជំនាញដើម្បីចុះមកត្រួតពិនិត្យសាកសពបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ចង.កស្លាប់ប្រាកដមែន រួចសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា៖ ជនរងគ្រោះជាមនុស្សមានជំងឺសត្តិវង្វែង៕

មតិយោបល់