ព័ត៌មានជាតិ

GM វិនិយោគទុន $250​លាន​ដុល្លារ​បន្ថែមទៀត​នៅ​កាណា​ដា​

​ក្រុមហ៊ុន​ផលិត​រថយន្ត​សហរដ្ឋអាមេរិក General Motors(GM) នឹង​វិនិយោគទុន​នូវ​ទឹកប្រាក់​ចំនូ​ន ២៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​ដំឡើង​រោងចក្រ​នៅក្នុង​ប្រទេស​កាណាដា​។​
​បើ​យោងតាម​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន គម្រោង​វិនិយោគ​នេះ​នឹងត្រូវ​ចាប់ផ្ដើម​នៅក្នុងពេល​ចាប់ៗ​នេះ ហើយ​ជាមួយនឹង​ការបង្កើត​រោងចក្រ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​ចង្វាក់​ផលិតកម្ម​នៃ​រថយន្ត​ដំណើរការ​បានល្អ​។​
​លោក Kevin Wlliams អគ្គនាយក និង​ជា​ប្រធាន​គ្រប់​គ្រង់​របស់ GM ប្រចាំ​ប្រទេស​កាណាដា​បាន​ថ្លែង​ឲ្យ​ដឹងថា រោងចក្រ​ថ្មី​នេះ​គឺមាន​ជា​រោងចក្រ​មួយ​ដែល​អាច​បែ​ទ​បែន​តាម​តម្រូវការ​មានន័យថា វា​អាច​ផលិត​បាន​រថយន្ត​ច្រើន​ប្រភេទ​៕

General-Motors

មតិយោបល់