ការសិក្សាទៅលើរូបសំណាកព្រះពុទ្ធ នៅក្នុងមជ្ឈមណ្ឌល Meander Medical Centre ក្នុងប្រទេសហូឡង់ បានរកឃើញមានសាកសពព្រះសង្ឃមួយអង្គបង្កប់នៅក្នុងរូបសំណាក ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
រូបសំណាកព្រះពុទ្ធនោះជាកម្មសិទ្ធិរបស់ Chinese Meditation School ដែលត្រូវបានគេដឹងថាគេដឹងថា ព្រះពុទ្ធនោះមានអាយុនៅក្នុងសតវត្សទី១១ ឬ១២ ដោយក្រោយពីការប្រើកាំរស្មី CT ស្គែនរួចមក បានរកឃើញមានគ្រោងឆ្អឹងព្រះសង្ឃមួយអង្គនៅក្នុងរូបសំណាកព្រះពុទ្ធរូបនោះ។
ពាក់ព័ន្ធនឹងរឿងនេះ នៅមិនទាន់មានពុំមាន ឬសេចក្ដីបញ្ជាក់ណាមួយឡើយ ប៉ុន្តែរូបសំណាកព្រះពុទ្ធនេះនឹងត្រូវយកទៅដាក់បង្ហាញនៅសារមន្ទីរ National Museum of Natural History ក្នុងទីក្រុង Budapest ប្រទេសប្រទេសហុងគ្រី ក្នុងខែឧសភា ខាងមុខ៕
មតិយោបល់