បើយោងតាមរបាយការណ៍ សមាគមសហគ្រាសផលិតរថយន្តចិន បានឲ្យដឹងថាទីផ្សារលក់រថយន្តនៅក្នុងប្រទេសចិនបានកើនឡើង ១៤,៧ភាគរយនៅក្នុងចន្លោះខែមករា-កុម្ភៈនេះ បើធៀបនឹងឆ្នាំកន្លងទៅ។
បើតាមរបាយការណ៏បានឲ្យដឹងថា នៅក្នុងខែមករា តួលេខនៃការលក់មានចំនួនច្រើនជាង ខែកុម្ភៈ ហើយមូលហេតុដែលខែកុម្ភៈលក់ធ្លាក់ចុះ ព្រោះថាវាជារដូវចូលឆ្នាំចិន។
សមាគមសហគ្រាសផលិតរថយន្តចិន បានរំពឹងទុកជាមុនថា ទីផ្សារផលិតរថយន្តនៅក្នុងប្រទេសចិន នឹងកើនឡើង ៧ភាគរយបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៣នេះ ប៉ុន្តែបើយោងតាមក្រុមហ៊ុនផលិតរថយន្តវិញបានរំពឹងទុកថា ការលក់រថយន្តនៅក្នុងឆ្នាំនេះ កើនឡើងដែរ ប៉ុន្តែមិនច្រើននោះទេ។
ទីផ្សារលក់រថយន្តនៅក្នុងប្រទេសចិន ក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំ ២០១២ កើនឡើង ៤,៣ភាគរយ ប៉ុន្តែបើធៀបនឹងឆ្នាំ ២០១១ កើនឡើង ២,៥ភាគរយ៕
ព័ត៌មានជាតិ
មតិយោបល់