មានអ្នកលក់គ្រឿងអលង្ការជាច្រើនបានផ្តល់អនុសាសន៍ ចំពោះការជ្រើសរើស ចិញ្ជៀនកូនក្រមុំ កូនកំលោះ រវាងគ្នានិងគ្នានោះ ។
អ្វីផ្សេងគ្នា រវាងចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបបការនោះ?
ការជ្រើសរើសចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបមង្គលការ គឺវាអាចសម្តែងនូវចរិកលក្ខណៈរបស់ដៃគូស្នេហាទាំងពីរ ហើយក៏ជាចិញ្ចៀនលើកទី ១ ក្នុងជីវិតផងដែរ។ដើម្បីឲ្យមង្គលប្រកបដោយភាពចិញ្ជាំងចិញ្ចាចគួរតែចំណាយលើការជ្រើសរើសចិញ្ចៀនកូនក្រុមុំ កំលោះ ឲ្យមានលក្ខណៈពិសេសជាមួយ នឹងកម្មវិធីពិសេសនេះ។ជាមួយនឹងការទទួលយកវប្បធម៌បស្ទឹមប្រទេស នេះ គូស្នេហាខ្លះ គឺមិនខ្វល់ នឹងការជ្រើសរើស យកចិញ្ចៀនរៀបការ ឬភ្ជាប់ពាក្យនោះទេ ។មានមនុស្សជាច្រើនបានផ្តល់ចម្លើយឲ្យជាច្រើនចំពោះចិញ្ចៀនភ្ជាប់ពាក្យ និងរៀបការនេះ ដោយបានផ្តល់ឲ្យជាឧទាហរណ៍ថា ៖ប្រសិនបើចិញ្ចៀនភ្ជាប់ពាក្យ ជាមាស គួរតែលាយជាមួយនឹងត្បូងពេជ្រនៅចំកណ្តាលសាច់ចិញ្ចៀន នោះវាពិតជាល្អ និងប្រណីតទៀតផង តែ ចិញ្ចៀនរៀបការគួរតែមានពណ៌ដូចគ្នា ទើបល្អប្រសើរ។
កូនក្រមុំ កូនកំលោះ គួរតែរកចិញ្ចៀនភ្ជាប់ពាក្យ និងរៀបការដោយភាពថ្លឹងថ្ឡែងជាទីបំផុត សម្រាប់ជាឧទាហរណ៍៖ ប្រសិនបើចិញ្ចៀនរៀបការ និងភ្ជាប់ពាក្យមាស គួរតែជ្រើសរើសយកពណ៌លឿង ដែលដូចគ្នា សម្រាប់ពាក្យលើដៃ តែប្រសិនបើជ្រើសរើស យកប្លាទីន គួរតែជ្រើសរើស ចិញ្ចៀនដែលមានពណ៌ស ។
ចិញ្ចៀនភ្ជាប់ពាក្យ និងរៀបការគឺជាសន្យាស្នេហ៍រវាងកូនក្រមុំ និងកំលោះ ដើម្បីសាងត្រើយជីវិតរួមគ្នា។
ដើម្បីឲ្យជីវិត ស្នេហា អាពាហ៍ពិពាហ៍ និង ភ្ជាប់ពាក្យដើរដោយរលូន កូនកំលោះ ក្រុមុំ គួរតែដឹកដៃគ្នា ដើម្បីរើសចិញ្ចៀនទាំងអស់គ្នាទើបប្រសើរ ។ធ្វើបែបនេះគឺដើម្បីស្តែងចេញពីទឹកចិត្តរវាងគ្នា និងគ្នា ផងដែរ។តែក្នុងករណីដែលខាងប្រុសចង់ឲ្យខាងស្រីភ្ញាក់ផ្អើលនោះ គួរតែដឹកដៃបងប្អូនស្រី ឲ្យជួយរើសឲ្យ។តែម្យ៉ាងវិញទៀតនោះ គួរតែធ្វើជាជ្រើសរើសច្រើនសារ និងជ្រើសរើសស្តាយ៍ផ្សេងគ្នា ដើម្បីបន្លប់ស្មារតីនាងផងដែរតែត្រូវគិត និងដឹងពីទំហំដៃរបស់នាងផង។
ជាមួយនឹងចិញ្ចៀនរៀបមង្គលការ និងភ្ជាប់ពាក្យ នឹងធ្វើឲ្យជីវិតស្នេហាកូនកំលោះ ក្រមុំ និងទទួលបានសុភមង្គលពីវាជាក់ជាមិនខាន៕
មតិយោបល់