ព័ត៌មានជាតិ

ជំពាក់លុយអង្គការទាល់គំនិតបញ្ចប់ជីវិតដោយចង.ក

ពោធិ៍សាត់ៈ បុរសម្នាក់បានបញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោមផ្ទះរបស់ខ្លួន (ដូននាគ) ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សពជនរងគ្រោះមានឈ្មោះ ស៊ឹម សុខរះ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅចំណុចភូមិឃុំខាងលើ បានចងកនឹងននូតផ្ទះជាមួយខ្សែនីឡុងសំរាប់វិញធ្វើអន្ទាត់ដាក់សត្វុ។
មូលហេតុ មកពីស្រវឹងស្រានិងពិបាកចិត្តជំពាក់លុយអង្គការទើបសម្រេចចិត្តធ្វើបែបនេះ។
ក្រោយពេលកើតហេតុសពត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់