កីឡាករប្រណាំងរថយន្ត Sebastian Vettel ប្រើឈ្មោះស្រីស្អាតនៅកន្លែងប្រណាំងរថយន្ត
តារាប្រណាំង F1 របស់ពិភពលោក បានសម្រេចចិត្តដាក់ឈ្មោះឡាន RB9 Hungry Heidi បន្ទាប់ពីជោគជ័យដ៏ធំរបស់តារាម៉ូដែល Heidi Klum នោះ។
នៅពេលថ្មីៗនេះ ម្ចាស់ពាន់រង្វាន់ ៣ សម័យកាល F1 Sebastian Vettel បានដាក់ឈ្មោះឡាន RB9 Hungry Heidi ដែលមានឈ្មោះរបស់តារាម៉ូដែលកូនកាត់ពីរ សាសន៍ អាល្លឺម៉ង់ និងអាមេរិក Heidi Klum ដែលជាអតីតមិត្តស្រីរបស់ Flavio Briatore ក្រុម Renaultនោះ។
និយាយរួមទៅ Klum និង Vettel ពួកគេមិនដែលធ្លាប់ស្គាល់គ្នាពីមុនមកនោះទេ ប៉ុន្តែ នេះគឺជាសកម្មភាពដ៏ល្អ សម្រាប់Vettel នេះបើសម្តីរបស់ ឳពុក Klum លោក Gunther និយាយប្រាប់អ្នកសារព័ត៌មាន៕











មតិយោបល់