យោងតាមព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ព្រះកុរណាព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការតែងតែនិងផ្ទេរភារកិច្ចមន្ត្រីចំនួន៣រូប រួមមាន៖
ទី១លោក.គួច ចំរើន ត្រូវបានតែងតាំង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
ទី២លោក.លី ឡេង ត្រូវបានតែងតាំងឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
និងទី៣.ផ្ទេរភារកិច្ចលោក ប៊ុន លើត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុងឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ដោយតែងតាំងលោកស្រី មិថុនា ភូថង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង៕
មតិយោបល់