ព័ត៌មានជាតិ

ស្លូ​វ៉ាគីបញ្ជូន​ទ័ព​របស់​ខ្លួន​ចំនួន150​នាក់ចូលរួម​ក្នុង​ប្រតិបត្ត​ការររក្សាសន្តិសុ​ខ​អន្តរជាតិ​នៅអាហ្គានីស្ថាន

Bratislava,​ស្លូ​វ៉ាគី​:​លោក​ Martin Glvac រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​ប្រទេ​សស្លូ​វ៉ាគី​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ប្រទេស​ខ្លួន​បាន​បញ្ជូន​ទ័ព​របស់​ខ្លួន​ចំនួន​យ៉ាង​ហោច​ណាស់​150​នាក់​ឲ្យទៅ​ចូលរួម​ក្នុង​ប្រតិបត្ត​ការររក្សាសន្តិសុ​ខ​អន្តរជាតិ​ប្រចាំ​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​។​
minister-obrany-Martin-Glvac
​លោក​បាន​និយាយ​ប្រាប់​ទៀត​ថា​ទោះបីជា​យ៉ាងណា​ចំនួន​នឹងត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​បន្ទាប់​ពី​ការពិភាក្សា​ជាមួយនឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​រួចរាល់​ហើយ​។​ចំណែក​ពី​ការចំណាយ​សំរាប់​ការបញ្ចេញ​ទាហាន​លើក​នេះ​គឺ​ត្រូវបាន​រ៉ាប់រង​ដោយ​ថវិកា​មួយចំនួន​របស់​ក្រសួង​ការពារជាតិ​និង​ប្រមាណ​ជា​25,9​លាន​ដុល្លារ​ជា​ជំនួយ​ពី​សហរដ្ឋអាមេរិក​។​

​លោ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ការងារ​តំបន់​អ៊ឺរ៉ុប​Miroslav Lajcak​ក៏​បាន​មាន​ប្រសា​ស​ផងដែរ​ថា​ការបញ្ជូន​ទាហាន​លើក​នេះ​ជាក​ឆ្លុះបញ្ចាំង​ពី​ភាព​កាន់តែ​ជិតស្និទ្ធ​នៃ​សម្ព័ន្ធមិត្ត​និង​ការឆ្លើយតប​នឹង​តំរូវការ​របស់​ពួកគេ​ហើយ​ពួក​យើង​នឹង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការបញ្ជូន​នូវ​ទាហាន​ពិសេស​មួយចំនួន​ទៀត​នៅ​លើកៗ​ក្រោយ​៕​

មតិយោបល់