ការស្រាវជ្រាវចុងក្រោយមកនេះ ដែលធ្វើដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Indiana សហរដ្ឋអាមេរិក លោកស្រី វេជ្ជបណ្ឌិត Debby Herbenick បានធ្វើការស្ទាបស្ទង់ លើទំហំ អាអូនតូចរបស់បុររមានខ្នាតតូច (លឹង្គតូច) ទៅលើបុរសជាង ១៦៦១ នៅសហរដ្ឋអាមេរិក។
ការសិក្សាស្រាវជ្រាវនេះដែរ អ្នកវិទ្យាសាស្ត្រមិនបានធ្វើការវាស់វែងដោយផ្ទាល់នោះទេ តែបុរសដែលត្រូវបានគេស្រាវជ្រាវនោះ គឺវាស់វែងដោយខ្លួនឯង។
បណ្ឌិត Debby Herbenick បាននិយាយថា គាត់បានជឿទៅលើលទ្ធផលដែលបុរសទាំងនោះបានផ្តល់ឲ្យ ដោយហ្មត់ចត់ណាស់ ព្រោះថាការស្ទាប់ស្ទង់របស់គេគឺធ្វើការសិក្សាលើទំហំស្រោមអនាម័យ។
បណ្ឌិតរូបនេះបានបន្តទៀតថា ប្រសិនបើពួកគេផ្តល់ឲ្យនៃការវាស់វែងទំហំ ដោយឲ្យថាធំជាងនោះ គេនឹងបានប្រើប្រាស់ស្រោមអនាយម័យដែលសាកត្រាក ប៉ុន្តែប្រសិនបើពួកគេ ផ្តល់ឲ្យតូចជាង នោះស្រោមអនាម័យនឹងតឹងចង្អៀតជាក់ជាមិនខាន។
លទ្ធផលនៃការស្ទាបស្ទង់បានបង្ហាញឲ្យដឹងថា បុរសដែលមានអាអូនតូចមធ្សម ខណៈដែលឡើងខឹង ឬរីកធំ មានប្រវែង 14.1 សង់ទីម៉ែត្រ ។ទំហំនៃអាអូនតូចរបស់បុរស នៅក្នុងការសិក្សានេះក៏មានប្រែប្រួលផងដែរ ដោយអ្នកខ្លះមានទំហំ ពី ៤ ទៅ ២៥ សង់ទីម៉ែត្រ។
អ្នកវិទ្យាសាស្ត្រ បានរកឃើញផងដែរថា ទំហំលឹង្គដែលខឹង ឬទល់ខោ របស់បុរស មានភាពខុសគ្នា គឺអាស្រ័យលើអារម្មណ៍ ឬសតិ។ ការសិក្សាបានបន្តថា ការធ្វើ អូរ៉ាល់សិចក៏អាចជួយឲ្យអាអូនបុរស វែងជាងមុន ការសម្រើបឬ អារម្មណកាមតណ្ហាដែលកើតឡើងដោយខ្លួនឯង។បណ្ឌិត Herbenick បាននិយាយថា នាងមានគម្រោង នឹងធ្វើការលើទំហំក្មេងស្រី ដើម្បីជួយឲ្យស្ត្រី គិតច្រើនជាងវិជ្ជមានអំពីរាងកាយរបស់ពួកគេ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Smallboy_zps215a5c37.jpg
មតិយោបល់