រថយន្តម៉ាកល្បី Chevrolet Corvette Stingray សម្រាប់ឆ្នាំ 2013 បានបង្ហាញខ្លួន នៅក្នុងកម្មវិធី 2013 Detroit Auto Show ដែលជារថយន្តបន្ទាន់សម័យថ្មី ហើយក៏ជាជំនាន់ទី ៧ នៃម៉ូដែល Chevrolet Corvette របស់ក្រុមហ៊ុន Chevrolet Division of General Motors។
ទោះវាបានបង្ហាញខ្លួនមែនពិតនៅកម្មវិធីខាងលើតែតម្លៃវិញ មិនទាន់ដឹងនៅឡើយ គ្រាន់តែដឹងថាវាជាប្រភេទរថយន្តមួយប្រភេទដែលល្អឥតខ្ជោះនៅសហរដ្ឋអាមេរិក ដែលត្រូវបានគេយកទៅដាក់ប្រណាំងនៅលើទីលាន។
ម៉ូដែលរថយន្តនេះដែរត្រូវបានគេដឹងថា ប្រើ 6.2 L V8 ជាមួយនិងការប៉ាន់ប្រមាណ ៤៥០ រង្វាស់កម្លាំង ដោយបំពាក់ដោយប្រពន្ធបច្ចេកវិទ្យាទំនើបៗ ដើម្បីការពារដល់សុវត្ថិភាពក្នុងការធ្វើដំណើរតាមដងវិថីជិតឆ្ងាយ។
រថយន្តនេះដែរត្រូវបានគេរំពឹងថា និងចេញលក់នៅលើទីផ្សារ នៅខែ សីហា ឬខែ កញ្ញា ឆ្នាំ ២០១៣ ខាងមុខនេះ ដោយប្រើជាមួយនិងឈ្មោះថា “Stingray”ដែលជាឈ្មោះចាស់គេប្រើតាំងពីឆ្នាំ 1976 ៕


មតិយោបល់