ព័ត៌មានជាតិ

លួចម៉ូតូមិត្តភក្កិនិងលុយ ជិះឆ្លងខេត្តសង្ឃឹមថាបានសម្រេចតែគេចមិនរួចដដែល

សៀមរាបៈ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះធឿន ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិ បុស្សក្រឡាញ់ សង្កាត់ ជ្រាវ ក្រុង/ខេត្ត សៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចយកម៉ូតូ និងលុយ របស់មិត្តភក្ដិ។

នៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២០ ស្ថិតនៅចំនុច មុខបន្ទប់ជួល ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដោយជនសង្ស័យខាងលើ (ធឿន ម៉ៅ)បានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AE-0175 លេខតួ+លេខម៉ាស៊ីន ៥៤៣៣២២៥ និង លុយចំនួន ២០ម៉ឺនរៀល របស់ជនរងគ្រោះឈ្មោះ លី សុវណ្ណដារ៉ា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្ស។

ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះថាមានករណីលួចម៉ូតូ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់ចែងផ្ដល់ព័ត៌មានពីភិនភាគជនសង្ស័យនិងភិនភាគម៉ូតូស្លាកលេខដល់ទៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនទើបម៉ោង០៩និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលទើបប្រទះឃើញជនសង្ស័យខាងលេីបានជិះម៉ូតូលើដងផ្លូវជាតិលេខ៦ ភូមិសាស្ត្រក្រុងស្ទឹងសែន ហើយកម្លាំងអធិការដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំភ្លាមៗក៏បានកាក់ពិនិត្យឃើញថាត្រូវតាមតម្រុយ ដូចដែលទទួលបានពីក្រុងសៀមរាបផ្ដល់ក៏សម្រេចធ្វើការឃាត់ខ្លួន ទុកដើម្បីអោយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបឡើងទៅពិនិត្យសាកសួរជនសង្ស័យ។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូនិងលុយរបស់មិត្តភក្ដិពិតប្រាកដមែន។
ករណីនេះក្រោយទទួលជនសង្ស័យពីអធិការដ្ឋាននគរក្រុងស្ទឹងសែន គឺលោកអធិការនគរបាលក្រុងសៀមរាបបានអោយកម្លាំងផ្នែកព្រហ្មទណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ ធ្វើការកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ចំណែវត្ថុតាង(ម៉ូតូ)ជនរងគ្រោះបានដាក់ពាក្យស្នើសុំយកទៅគ្រប់គ្រងថែរក្សានិងប្រើប្រាស់វិញ។
ក្នុងនាមអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការសំណូមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមេត្តាប្រុងប្រយ័ត្ន ថែរក្សាវត្ថុមានតម្លៃនិងមធ្យោបាយគ្រប់ប្រភេទអោយបានល្អ ពិសេសម៉ូតូពេលឈប់ត្រូវចាក់សោរក និងទិញសោរសុវត្ថិភាពចាក់បន្ថែម ព្រោះនៅមានមុខសញ្ញាសេសសល់ដ៏ទៃទៀតដែលសមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកធ្វើការផ្ដន្ទាទោសតាមច្បាប់៕

 

មតិយោបល់