ព័ត៌មានជាតិ

កូរ៉ូឡាបែកកង់រេចង្កូតបុករះឡិចស៊ីស រម៉កកង់បី រួចបន្តទៅបុកធូដេ បណ្តាលឲ្យនារីម្នាក់របួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកូរ៉ូឡា មួយគ្រឿងកំពុងបើកបរក្នុងល្បឿនលឿន ស្រាប់តែបែកកង់ខាងឆ្វេង ជ្រុលទៅបុករថយន្តឡិចស៊ីស រូចបន្តទៅបុកម៉ូតូម៉ាក ធូដេ ដែលកំពុងជិះដោយនារីម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2573 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាននបែកកង់ខាងឆ្វេង រេចង្កូតទៅបុករះរម៉កកង់បី រួចបន្តទៅបុករថយន្តឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2M-0756 បណ្តាលឲ្យរងការខូចខាត រួចបន្តជ្រុលទៅបុកម៉ូតូម៉ាក ធូដេដែលកំពុងជិះដោយនារីម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការវាស់វែង ដោយបាននាំយកមធ្យោបាយធ្វើដំណើរទាំង៤គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់