ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់នៅនឹងកន្លែងកើហេតុ

កណ្ដាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវារថយន្ត និងម៉ូតូបុកគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់កាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៩ សីហា ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ០១-២ ផ្លូវជាតិលេខ៤១ ភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពពីសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកពីទិសខាងជើងទៅត្បួង (ពីថ្នល់ទទឹងផ្លូវ៤១ ទៅផ្លូវជាតិលេខ៣) លុះដល់ចំណុចខាងលើបានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកស្គុបពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BN-2876 បើកបរដោយឈ្មោះ នួ សុភ័ណ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិខ្ពបវែង ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងរថយន្តបើកបរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្ក ក្រោយកើតហេតុបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ភ្លាមៗនោះ កម្លាំងជំនាញចុះទៅដល់ធ្វើការវាស់វែង និងយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបន្តស្រាវជ្រាវរថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ម៉ូតូបុកស្លាប់ (4)ម៉ូតូបុកស្លាប់ (1)ម៉ូតូបុកស្លាប់ (2)ម៉ូតូបុកស្លាប់ (3)

មតិយោបល់