ព័ត៌មានជាតិ

អាហារ​មិន​ឆ្ងាយ​ពី​របស់​នៅ​ក្រឡ “​ផ្អក​ត្រី​ចៀន​”

មក​ទៀត​ហើយ មិន​ឆ្ងាយ​ពី​ភូមិរ​បង​អ្នក​នោះ​ទេ ជាមួយ​និង​ម្ហូប​មួយ​ប្រភេទ ដែល​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​មាន​មិន​ដាច់​នោះ​គឺ ផ្អក ប្រហុក ពោល​គឺ​របស់​ផ្អាប់​។ របស់​ផ្អាប់​នេះដែរ ជា​អាហារ​សំខាន់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ជា​អាហារ​ប្រចាំ​សាស​ខ្មែរ​ផងដែរ ។ តែ​អាហារ​ខាងក្រោម​នេះ​វា​មាន​លក្ខណៈ​ប្លែក​មែនទែន ទោះបីជា​វា​មានឈ្មោះ​ថា ផ្អក​ត្រី​ចៀន​មែនពិត តែ​គេ​មិន​បាន​យក​ផ្អក​ដែល​យើង​ផ្អាប់​ទុក​រាប់​ថ្ងៃ មក​ធ្វើ​នោះ ទេ ទាំងនេះ​មាន​
ដូចខាងក្រោម​នេះ​៖
IMAG0052
​គ្រឿងផ្សំ​

​ត្រី ម្ទេស អំបិល ក្រូចឆ្មារ ប្រេង​ឆា ខ្ទឹម​ក្រហម​
​វិធី​ធ្វើ​

១- ត្រី​រ៉ស់​តូច​ល្មម ៣-៤​ក្បាល​, អង្ករ​លីង (​បុក​អោយ​ម៉ដ្ឋ​) ៣​ស្លាបព្រា​បាយ​, ម្ទេសខ្មាំង​ហាន់ ៤​គ្រាប់​, មើម​ខ្ទឹមក្រហម​ហាន់​ទទឹងៗ ៣​មើ​ម​, អំបិល​ម៉ដ្ឋ ២​ស្លាបព្រា​បាយ​,​ក្រូចឆ្មារ ១​ផ្លែ , ប្រេង​ឬ​ខ្លាញ់​សំរាប់​ចៀន​
២- ធ្វើ​ស្រកាត្រី វះ​ពោះ​យក​ពោះវៀន​ចេញ រួច​កាត់​ក្បាល​ចោល លាង​ទឹក​អោយ​ស្អាត ទុក​អោយ​ស្រស់ទឹក​
៣- ប្រឡាក់ត្រី​និង​អំបិល រួច​ផ្អាប់​ទុក​ប្រហែល ១០​ថ្ងៃ​
៤- យក​ត្រីប្រឡាក់​មក​ប្រឡាក់​អង្ករលីង ហើយ​ផ្អាប់​ទុក​ប្រហែល​៥​ថ្ងៃ​
៥- ចៀន​ផ្អក​ត្រី រហូត​ដល់​ក្រៀម​ឆ្អិន​ល្អ​ហើយ ច្របាច់​ក្រូចឆ្មារ​ពីលើ​អោយ​សព្វ បន្ទាប់មក​ដាក់​ខ្ទឹម​ក្រហម ម្ទេស​ពីលើ​ជា​ការ​ស្រេច ៕

មតិយោបល់